ព័ត៌មានអន្ដរជាតិ
អាមេរិកដំឡើងអត្រាការប្រាក់ម្តងទៀត ទោះមានភាពចលាចលផ្នែកធនាគារ
ធនាគារកណ្តាលអាមេរិក បានដំឡើងអត្រាការប្រាក់ម្តងទៀត ថ្វីបើមានភាពភ័យខ្លាចថា ទង្វើនេះ អាចបន្ថែមភាពចលាចលផ្នែកហិរញ្ញវត្ថុបន្ទាប់ពីការដួលរលំធនាគារជាច្រើនក៏ដោយ ។

ដោយហៅប្រព័ន្ធធនាគារថា “រឹងមាំ និងធន់”, ធនាគារកណ្តាលអាមេរិក ក៏បានសម្រេចបង្កើនអត្រាការប្រាក់របស់ខ្លួន ០.២៥ ភាគរយ ។
ប៉ុន្តែពួកគេក៏បានព្រមានផងដែរថា ការដួលរលំរបស់ធនាគារណាមួយ អាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខ ។
ធនាគារអាមេរិកចំនួនពីរគឺ Silicon Valley និង Signature Bank បានក្ស័យធនក្នុងខែនេះ ដោយសារហេតុផលចម្បងគឺបណ្តាលមកពីអត្រាការប្រាក់ខ្ពស់ ។

ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរជុំវិញពិភពលោកនិយាយថា គេមិនគិតថា ការដួលរលំនេះ នឹងគំរាមកំហែងដល់ស្ថិរភាពហិរញ្ញវត្ថុរីករាលដាលនោះទេ ហើយចាំបាច់ត្រូវងាកទៅគិតអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីនាំយកអតិផរណាឲ្យមកស្ថិតក្រោមការគ្រប់គ្រងវិញ ។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ធនាគារកណ្តាលអឺរ៉ុប បានដំឡើងអត្រាការប្រាក់សំខាន់របស់ខ្លួនចំនួន ០.៥ ភាគរយ ។
ស្របពេលជាមួយគ្នានោះ ធនាគារកណ្តាលអង់គ្លេស ក៏គ្រោងធ្វើការសម្រេចចិត្តលើអត្រាការប្រាក់របស់ខ្លួនផងដែរ នៅថ្ងៃសុក្រនេះ ពោលគឺមួយថ្ងៃបន្ទាប់ពីតួលេខផ្លូវការបង្ហាញថា អតិផរណាក្នុងខែកុម្ភៈបានកើនឡើងយ៉ាងភ្ញាក់ផ្អើលដល់ ១០.៤ ភាគរយ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ធនាគារពិភពលោក ឲ្យ វៀតណាម បង្កើនការគ្រប់គ្រងទីផ្សារហិរញ្ញវត្ថុ ប្រយ័ត្នដូចនៅ អាមេរិក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ១ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup


