ព័ត៌មានអន្ដរជាតិ
ធនាគារកណ្ដាលថៃ កាត់អត្រាការប្រាក់ជាថ្មី ដើម្បីជំរុញសេដ្ឋកិច្ច
ធនាគារកណ្ដាលថៃ នៅថ្ងៃពុធនេះ បានប្រកាសកាត់បន្ថយអត្រាការប្រាក់ប្រមាណ ០,២៥ ភាគរយ មកនៅត្រឹម ២ ភាគរយ តាមការអំពាវនាវរបស់ភាគីផ្សេងៗរួមទាំងរដ្ឋាភិបាល ដើម្បីជំរុញសេដ្ឋកិច្ច ដែលមានកំណើនយឺតយ៉ាវជាងការរំពឹងទុក។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

ធនាគារកណ្តាលបាននិយាយក្នុងសេចក្ដីថ្លែងការណ៍យ៉ាងដូច្នេះថា គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុ បានបោះឆ្នោតគាំទ្រ ៦ ទល់នឹង ១ ដើម្បីបន្ទាបអត្រាការប្រាក់ ដើម្បីគ្រប់គ្រងហានិភ័យដែលកំពុងកើនឡើងចំពោះសេដ្ឋកិច្ច។
ធនាគារដដែលបានបន្តថា៖ «សេដ្ឋកិច្ចថៃរំពឹងថានឹងកើនឡើងក្នុងល្បឿនយឺតជាងការប៉ាន់ស្មានពីមុន ដោយសារវិស័យឧស្សាហកម្មរងសម្ពាធដោយបញ្ហាជាប្រព័ន្ធ និងការប្រកួតប្រជែងពីផលិតផលបរទេស ក៏ដូចជាហានិភ័យខ្ពស់ពីគោលនយោបាយពាណិជ្ជកម្មនៃប្រទេសមានសេដ្ឋកិច្ចធំៗ ទោះបីជាសេដ្ឋកិច្ចថៃ ត្រូវបានជំរុញតម្រូវការក្នុងស្រុក និងទេសចរណ៍ក៏ដោយ»។
ទិន្នន័យចេញផ្សាយកាលពីសប្តាហ៍មុនបានបង្ហាញថា សេដ្ឋកិច្ចថៃបានកើនឡើង ២,៥ ភាគរយ កាលពីឆ្នាំ ២០២៤ ដោយតិចជាងការរំពឹងទុក ២,៩ ភាគរយ ហើយបានត្រឹមតែពាក់កណ្ដាលនៃកំណើនសេដ្ឋកិច្ចឥណ្ឌូណេស៊ីប៉ុណ្ណោះ។

ការសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់នាពេលនេះ ធ្វើឡើងក្រោយមានការអំពាវនាវកាលពីថ្ងៃអង្គារដោយគណៈរដ្ឋមន្ត្រីសម្រាប់ការកាត់បន្ថយអត្រាការប្រាក់ ដើម្បីជួយធានាឱ្យអតិផរណាស្ថិតក្នុងរង្វង់គោលដៅ ១-៣ ភាគរយ។ កាលពីសប្ដាហ៍មុន មូលនិធិរូបិយវត្ថុអន្តរជាតិក៏បាននិយាយផងដែរថា ថៃត្រូវការបន្ថយអត្រាការប្រាក់ឱ្យទាបជាចាំបាច់ ដើម្បីកាត់បន្ថយការចំណាយលើការខ្ចីប្រាក់ និងបង្កើនសមត្ថភាពរបស់អ្នកខ្ចីក្នុងការសងបំណុល ចំពេលបំណុលគ្រួសារថៃស្ថិតក្នុងកម្រិតខ្ពស់។
អត្រាអតិផរណារួមរបស់ថៃ មានកម្រិតទាបថេរ ដោយមានអត្រាជាមធ្យម ០,៤ ភាគរយ កាលពីឆ្នាំមុន ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល ៤ ឆ្នាំ ដោយសារតែកម្សោយតម្រូវការក្រោយកូវីដ១៩ និងការប្រកួតប្រជែងតម្លៃខ្លាំង ជុំវិញលំហូរទំនិញពីបរទេស។
អត្រាអតិផរណាកាលពីខែមករា (២០២៥) គឺ ១,៣ ភាគរយ យ៉ាងណាមិញ ក្រសួងពាណិជ្ជកម្មបានព្យាករអតិផរណាជាមធ្យម ០,៨ ភាគរយ នៅឆ្នាំនេះ ចំពេលសេដ្ឋកិច្ចថៃបន្តងើបឡើងវិញយឺតយ៉ាវជាងប្រទេសផ្សេងៗទៀតក្នុងតំបន់៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


