ព័ត៌មានអន្ដរជាតិ
តម្លៃមាសពិភពលោកឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន
តម្លៃមាសកាលពីថ្ងៃចន្ទបានឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានដល់ ២,១០០ ដុល្លារក្នុងមួយអោន ខណៈដែលការលើកឡើងរបស់ប្រធានធនាគារកណ្តាលរបស់សហរដ្ឋអាមេរិកលោក Jerome Powell បានបង្កើនទំនុកចិត្តដល់ពាណិជ្ជករថា ធនាគារអាចនឹងកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំក្រោយ ។

នៅដើមវគ្គជួញដូរកាលពីព្រឹកថ្ងៃចន្ទ មាសបានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់់មានគឺមានតម្លៃជាង ២,១១១ ដុល្លារក្នុងមួយអោន ។ ចំណែកក្រុមហ៊ុនមាសអាមេរិក US Gold Futures បានកើនឡើងជិត ១ ភាគរយដល់តម្លៃ ២,១០៧.៥០ ដុល្លារ ។
ចំណែកការកើនឡើងតម្លៃនាពេលនេះ គឺត្រូវបានជំរុញដោយហានិភ័យភូមិសាស្ត្រនយោបាយ ហើយពាណិជ្ជករបានដាក់តម្លៃយ៉ាងចាស់ដៃ ដោយរំពឹងថា ការកាត់បន្ថយអត្រាការប្រាក់នឹងកើតមានឡើង ចាប់ពីខែមីនាឆ្នាំក្រោយទៅ ។

ដោយឡែក តម្លៃដុំមាសបានកើនឡើងជិត ១៦ ភាគរយ ចាប់តាំងពីដើមខែតុលា ពាក់ព័ន្ធទៅនឹងការផ្ទុះជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ប៉ុន្តែចាប់តាំងពីពេលនោះមក វាក៏មានការប្រែប្រួលទៅវិញ ដោយសារតែធនាគារកណ្តាលអាមេរិក នឹងផ្លាស់ប្តូរទៅរកការបន្ធូរបន្ថយរូបិយវត្ថុនៅដើមឆ្នាំក្រោយ ។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន លោក Powel បានលើកឡើងថា អត្រាការប្រាក់គោលរបស់ធនាគារកណ្តាល គឺមានលំនឹងល្អទៅតាមការរឹតបន្តឹង ហើយការចំណាយកាន់តែទាបលើការកម្ចីប្រាក់ ជាធម្មតាមានសញ្ញាវិជ្ជមានសម្រាប់ដុំប្រាក់ដែលមិនផ្ដល់ការប្រាក់ ៕

ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ CNA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


