សេដ្ឋកិច្ច
ធនាគារពិភពលោក ឲ្យ វៀតណាម បង្កើនការគ្រប់គ្រងទីផ្សារហិរញ្ញវត្ថុ ប្រយ័ត្នដូចនៅ អាមេរិក
យោងតាមធនាគារពិភពលោក (WB) បានឲ្យដឹងថា ធនាគារជាតិវៀតណាមត្រូវតែបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រងវិស័យធនាគាររបស់ប្រទេស និងរៀបចំការពារគ្រប់កាលៈទេសៈដែលអាចកើតមានទាំងអស់ ជាពិសេសត្រូវអន្តរាគមន៍ឲ្យទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ។

លោកស្រី Carolyn Turk នាយក WB ប្រចាំប្រទេសវៀតណាមបាននិយាយថា សេដ្ឋកិច្ចពិភពលោកទំនងជានឹងឈានចូលដល់ដំណាក់កាលនៃភាពចលាចល ខណៈពេលដែលកំពុងមានកំណើនយឺត ការថយចុះតម្រូវការ អតិផរណាខ្ពស់ និងធនាគារកណ្តាលជុំវិញពិភពលោករឹតបន្តឹងឥណទានជាដើម ។
ការអត្ថាធិប្បាយរបស់លោកស្រី Turk ត្រូវបានធ្វើឡើង បន្ទាប់ពីធនាគារអាមេរិកចំនួន ៣ ដូចជា ធនាគារ Silicon Valley Bank, ធនាគារ Silvergate និងធនាគារ Signature Bank បានដួលរលំក្នុងរយៈពេលត្រឹមមួយសប្តាហ៍ ។

លោកស្រីបាននិយាយថា ផលប៉ះពាល់នៃព្រឹត្តិការណ៍បែបនេះ ទំនងជានឹងកើតឡើងក្នុងរយៈពេលដ៏ខ្លី ហើយផលវិបាកក៏កើតឡើងនៅទូទាំងទីផ្សារហិរញ្ញវត្ថុពិភពលោក ដែលបញ្ជាឲ្យអ្នកបង្កើតគោលនយោបាយ យកចិត្តទុកដាក់ និងរៀបចំផែនការសម្រាប់អន្តរាគមន៍ចាំបាច់ ។
លោកស្រីបាននិយាយថា មានភាពស្រដៀងគ្នាជាច្រើនដែលអាចកើតមានឡើង រវាងធនាគារអាមេរិកដែលទើបប្រកាសក្ស័យធន និងប្រព័ន្ធធនាគារវៀតណាម ជាពិសេសនៅក្នុងធនាគារតូចៗ ។

យោងតាមរបាយការណ៍របស់ធនាគារពិភពលោកដែលចេញផ្សាយកាលពីថ្ងៃទី ១៣ ខែមីនា បានឲ្យដឹងថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម នឹងថយចុះមកត្រឹម ៦.៣ ភាគរយនៅឆ្នាំ ២០២៣ ខណៈកាលពីឆ្នាំ ២០២២ មានកំណើនដល់ ៨ ភាគរយ ដោយសារតែកំណើនសេវាកម្មមានកម្រិត ក៏ដូចជាអត្រាការប្រាក់ខ្ពស់ ដែលធ្វើឲ្យប៉ះពាល់ដល់អ្នកវិនិយោគ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Vietnam Plus
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


