ព័ត៌មានអន្ដរជាតិ
ធនគារកណ្ដាលថៃ ទម្លាក់អត្រាការប្រាក់សំខាន់ ជុំវិញកង្វល់សេដ្ឋកិច្ចដោយសារពន្ធ
ធនាគារកណ្តាលថៃ បានទម្លាក់អត្រាការប្រាក់សំខាន់របស់ខ្លួន ចំនួន ០,២៥ ភាគរយ ជាលើកទី២ជាប់ៗគ្នាកាលពីថ្ងៃពុធ ដើម្បីជួយជំរុញសេដ្ឋកិច្ចដើរអូសជើង ចំពេលគោលនយោបាយពន្ធគយខ្ពស់របស់សហរដ្ឋអាមេរិកបង្កើនភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលថៃ បានបោះឆ្នោតគាំទ្រក្នុងសម្លេង ៥ ទល់នឹង ២ ដើម្បីកាត់បន្ថយអត្រា «Repo Rate» (អត្រាដែលធនាគារកណ្ដាលគិតលើកម្ចីសម្រាប់ធនាគារពាណិជ្ជដើម្បីដោះដូរមូលបត្រ) ប្រមាណ ២៥ ពិន្ទុ ពោលគឺ ០,២៥ ភាគរយ ឱ្យមកនៅត្រឹម ១,៧៥ ភាគរយ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល២ឆ្នាំ។ កាលពីខែកុម្ភៈ ធនាគារកណ្ដាលថៃ បានទម្លាក់អត្រាការប្រាក់ដដែល ២៥ ពិន្ទុ រួចហើយ។
ទេសាភិបាលធនាគារកណ្ដាលថៃ លោក Sethaput Suthiwartnaruput បាននិយាយក្នុងសុន្ទរកថា កាលពីថ្ងៃអង្គារថា៖ «វាច្បាស់ណាស់ថា ព្យុះកំពុងបក់បោកមកពីសង្រ្គាមពាណិជ្ជកម្ម។ តម្រូវការផ្តោតលើស្ថេរភាព គឺខ្ពស់»។
ក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំនៅថ្ងៃពុធនេះ ធនាគារកណ្តាលបាននិយាយថា រំពឹងថាសេដ្ឋកិច្ចថៃនឹងកើនឡើងក្នុងល្បឿនយឺតជាងការរំពឹងទុក ក្រោមហានិភ័យធ្លាក់ចុះកាន់តែច្រើន ដោយសារតែភាពមិនច្បាស់លាស់ក្នុងគោលនយោបាយពាណិជ្ជកម្មរបស់ប្រទេសធំៗ និងការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរ។

ធនាគារបានទម្លាក់ការព្យាករដោយថា សេដ្ឋកិច្ចថៃនឹងកើនត្រឹម ២ ភាគរយ ឆ្នាំនេះ ធៀបនឹង ២,៥ ភាគរយ ក្នុងការព្យាករកាលពីលើកមុន។
គួរគូសបញ្ជាក់ថា សេដ្ឋកិច្ចថៃបានជួបនឹងបញ្ហាប្រឈមធំៗផ្ទួនៗគ្នា ដោយកាលពីដើមឆ្នាំ គឺពាក់ព័ន្ធនឹងករណីជួញដូរមនុស្សលើតួសម្ដែងចិន ក្រោយមកគឺការរញ្ជួយដីនៅចុងខែមីនា និងបន្ទាប់មកទៀត គឺការដាក់ពន្ធគយបដិការ ៣៦ ភាគរយ លើទំនិញថៃ របស់សហរដ្ឋអាមេរិក ដែលជាទីផ្សារនាំចេញដ៏សំខាន់បំផុត របស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
តាមការព្យាករដដែលរបស់ធនាគារកណ្ដាល កំណើនសេដ្ឋកិច្ចថៃអាចធ្លាក់ចុះដល់កម្រិតទាប ១,៣ ភាគរយ ប្រសិនបើថៃបរាជ័យក្នុងការចរចាជាមួយរដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីបញ្ឈប់ការអនុវត្តពន្ធគយ ៣៦ ភាគរយ ចាប់ពីដើមខែកក្កដា តទៅ។
បច្ចុប្បន្ន នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ កំពុងព្យាយាមធានាការចរចាជាមួយរដ្ឋបាល ត្រាំ ហើយរដ្ឋាភិបាលរបស់លោកស្រី ក៏កំពុងពិចារណាវិធានការជំរុញសេដ្ឋកិច្ចផ្សេងៗ ដើម្បីកាត់បន្ថយផលប៉ះពាល់ក្នុងស្រុក៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


