ព័ត៌មានអន្ដរជាតិ
ក្នុងសុន្ទរកថាដ៏កម្រ! ប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ប្តេជ្ញាកម្ចាត់ក្រុមប្រឆាំង
ប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានប្តេជ្ញាកម្ចាត់ដាច់ខាត ចំពោះអ្វីដែលលោកហៅថាជា “អំពើភេរវកម្ម” ដោយក្រុមតស៊ូប្រដាប់អាវុធ។
លោក មីន អ៊ុងឡាំង ក៏បានចោទប្រកាន់ផងដែរថា ប្រទេសទាំងឡាយណាដែលរិះគន់កំណត់ត្រាសិទ្ធិមនុស្សរបស់រដ្ឋាភិបាលលោក គឺជាអ្នកគាំទ្រភេរវកម្ម។

ចាប់តាំងពីការដណ្តើមអំណាចនៅឆ្នាំ២០២១មក យោធាមីយ៉ាន់ម៉ា ត្រូវជាប់នៅក្នុងសង្គ្រាមស៊ីវិលដ៏បង្ហូរឈាមប្រឆាំងនឹងក្រុមតស៊ូ។ ជម្លោះនេះបានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងបណ្តាលឲ្យមនុស្សជាងមួយលាននាក់ភៀសខ្លួន។
ប៉ុន្តែក្នុងសុន្ទរកថាដ៏កម្រមួយ នៅឯក្បួនព្យុហយាត្រានៃកងកម្លាំងប្រដាប់អាវុធប្រចាំឆ្នាំ ក្នុងរដ្ឋធានី ណៃពិដោ, លោក មីន អ៊ុងឡាំង បានផ្ញើសារមួយយ៉ាងម៉ឺងម៉ាត់ថា កងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា នឹងមិនបញ្ឈប់ការប្រយុទ្ធជាមួយអ្នកដែលប្រឆាំងនឹងការគ្រប់គ្រងរបស់ពួកគេឡើយ ទោះក្នុងតម្លៃណាក៏ដោយ។

បុរសអាយុ៦៦ឆ្នាំរូបនេះ ក៏បានកត់សម្គាល់ផងដែរថា ច្បាប់អាជ្ញាសឹកកំពុងត្រូវបានដាក់កាន់តែខ្លាំងឡើងនៅក្នុងតំបន់សំខាន់ៗ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ ដែលព្យាយាមបំផ្លាញផលប្រយោជន៍របស់ប្រជាជន។ ការបោះឆ្នោតនឹងត្រូវរៀបចំឡើងនាពេលខាងមុខ ហើយអំណាចត្រូវប្រគល់ទៅឲ្យគណបក្សឈ្នះឆ្នោត។
គួរបញ្ជាក់ថា ក្បួនដង្ហែនេះគឺជាខួបលើកទី៧៨នៃការបង្កើតកងទ័ពជាតិរបស់មីយ៉ាន់ម៉ា អំឡុងសង្គ្រាមលោកលើកទី២ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ស្ងាត់ៗ យោធា មីយ៉ាន់ម៉ា ត្រៀមធ្វើព្យុហយាត្រាទ្រង់ទ្រាយធំនៅថ្ងៃនេះ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


