Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌា នឹងវ៉ា ចិន ក្លាយជាប្រទេសមានប្រជាជនច្រើនជាងគេលើកលោក ក្នុងខែនេះ

បានផុស

នៅ

បើយោងតាមការព្យាករណ៍របស់អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា ឥណ្ឌានឹងវាដាច់ចិនក្លាយជាប្រទេសមានប្រជាជនច្រើនជាងគេលើពិភពលោកដែលមានជាង ១.៤ ពាន់លាននាក់នៅពាក់កណ្តាលខែមេសានេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីជំរឿនឆ្នាំ ២០១១ ឥណ្ឌាមានចំនួនប្រជាជនរបស់ខ្លួនត្រឹមតែ ១.២១ លាននាក់ប៉ុណ្ណោះ ប៉ុន្តែ​ពេលនេះបានកើនដល់ជាង ១.៤ ពាន់លាននាក់ បន្ទាប់ពីបានបន្ថែម ២១០ លាននាក់ទៀតក្នុងរយៈពេលជាង ១២ ឆ្នាំមកនេះ​ ។

ទន្ទឹមនឹងនេះ ការិយាល័យស្ថិតិជាតិឥណ្ឌាបង្ហាញថា ចំនួនប្រជាជនរបស់ប្រទេសចិន បានធ្លាក់ចុះប្រហែល ៨៥ ម៉ឺនទៅ ១.៤១១ ពាន់លាននាក់នៅចុងឆ្នាំ ២០២២ ដែលជាការធ្លាក់ចុះដ៏ធំបំផុតចាប់តាំងពីឆ្នាំ ១៩៦១ មក ។

ដូចគ្នានេះដែរ អត្រាកំណើតចិនកាលពីឆ្នាំមុន គឺ ៦.៧៧ ក្នុង ១,០០០ នាក់ដែលធ្លាក់ចុះពីអត្រាកំណើត ៧.៥២ ក្នុងឆ្នាំ ២០២១ និងជាអត្រាកំណើតទាបបំផុតក្នុងកំណត់ត្រា ។

ទន្ទឹមនោះ ចិនបានកត់ត្រាអត្រាស្លាប់ខ្ពស់បំផុតចាប់តាំងពីឆ្នាំ ១៩៧៤ ដោយបានចុះបញ្ជីការស្លាប់ចំនួន ៧.៣៧ នាក់ក្នុងចំណោម ១,០០០ នាក់ បើធៀបនឹងអត្រាមរណភាព ៧.១៨ នាក់ក្នុងឆ្នាំ ២០២១ ។

ដោយឡែក​ អ្នកជំនាញអង្គការសហប្រជាជាតិមើលឃើញថា ចំនួនប្រជាជនចិននឹងធ្លាក់ចុះ ១០៩ លាននាក់នៅឆ្នាំ ២០៥០ ដែលច្រើនជាងការព្យាករណ៍របស់ពួកគេដល់ទៅ ៣ ដងក្នុងឆ្នាំ ២០១៩ ខណៈការធ្លាក់ចុះនេះ គឺដោយសារតែគោលនយោបាយកូនតែមួយដែលចិនបានដាក់ចេញនៅចន្លោះឆ្នាំ ១៩៨០ និង ២០១៥ ។

ប៉ុន្តែនៅឆ្នាំ ២០២១ ចិនបានចេញវិធានការលើកទឹកចិត្តឲ្យប្រជាជនមានកូនកាន់តែច្រើនឡើងវិញ ហើយថែមទាំងផ្តល់នូវលក្ខខណ្ឌកាត់បន្ថយពន្ធ ក៏ដូចជាការឧបត្ថម្ភឲ្យមានលំនៅដ្ឋានសមរម្យជាដើម ៕​

ប្រែសម្រួលដោយ ៖ នាង​ រតនៈ

ប្រភព ៖ ​The Nation Thailand

ចុចអាន ៖ ជប៉ុន និង ចិន ជួបប្រជុំគ្នាដើម្បីពិភាក្សាពីកង្វល់ដែនសមុទ្

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម