ព័ត៌មានអន្ដរជាតិ
បុរសថៃ ដួលស្លាប់នៅមុខហាងលក់មឈូសដោយសារក្តៅខ្លាំងពេក
កាលពីថ្ងៃអាទិត្យទី០៩ខែមេសា ម្ចាស់ហាងលក់មឈូសនៅខេត្ត Kanchanaburi ភាគកណ្តាលប្រទេសថៃ បានប្រទះឃើញបុរសម្នាក់ស្លាប់នៅមុខហាង ដោយសន្មត់ថា គាត់ស្លាប់ព្រោះតែអាកាសធាតុក្តៅខ្លាំងពេក ខណៈសីតុណ្ហភាពនៅពេលនោះ ឡើងដល់៤០អង្សាសេ។

មន្ត្រីនគរបាលស្រុក Tha Muang បានចុះទៅពិនិត្យទីតាំងនៅមុខហាងលក់មឈូស ឈ្មោះ Heep Thong ក្រោយទទួលដំណឹងអំពីការស្លាប់របស់បុរសឈ្មោះ Somphong Boon-iam អាយុ៣១ឆ្នាំ។
មុនពេលស្លាប់ គាត់ត្រូវបានគេប្រទះឃើញដួលផ្កាប់មុខទៅនឹងរបងដែកមុខហាង ហើយនៅក្បែរខ្លួនគាត់មានថង់អាហារសម្រន់ និងទឹកដោះគោពីរកេសផងដែរ។
បុរសរូបនេះមិនពាក់អាវឡើយ ហើយស្លៀកតែខោខ្លីប៉ុណ្ណោះ។ សមត្ថកិច្ចក៏មិនបានរកឃើញស្លាកស្នាមនៃការវាយធ្វើបាបឬរបួសលើសពបុរសនេះដែរ។ ប៉ូលិសជឿថា គាត់ស្លាប់ ពីរម៉ោងមុនពេលគេដឹង។

ទោះបីជាយ៉ាងណាក៏ដោយ សពត្រូវបានបញ្ជូនទៅកាន់វិទ្យាស្ថានកោសល្យវិច្ច័យ ដើម្បីពិនិត្យបន្ថែមទៀត រកមូលហេតុពិតនៃការស្លាប់។
នាយកដ្ឋានឧតុនិយមថៃ (TMD) បានរាយការណ៍ថា រលកកម្តៅកំពុងគ្របដណ្តប់គ្រប់តំបន់នៃប្រទេស ដោយនៅភាគខាងជើងមានសីតុណ្ហភាពខ្ពស់បំផុតគឺ៤២អង្សាសេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
ចុចអាន៖ ព្យុះរដូវក្តៅវាយប្រហារប្រទេសថៃ ខណៈសីតុណ្ហភាពឈានដល់កម្រិតគ្រោះថ្នាក់បំផុត
-
កីឡា៧ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


