ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ពឹងលើប្រទេសចំនួន ៤ ទើបអាចចូលជាសមាជិកអង្គការណាតូ
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បាននិយាយកាលពីថ្ងៃអង្គារថា ការចូលជាសមាជិកអង្គការណាតូរបស់អ៊ុយក្រែន គឺអាស្រ័យលើការសម្រេចចិត្តរបស់ប្រទេសជាសមាជិកចំនួន ៤ ។

លោក Kuleba បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍ 1+1 របស់អ៊ុយក្រែនថា “ការចូលរួមជាមួយអង្គការណាតូ គឺអាស្រ័យលើប្រទេសជាសមាជិកចំនួន ៤ ប៉ុណ្ណោះ ហើយមួយក្នុងចំណោមប្រទេសទាំងនោះគឺជាអ្នកមានសិទ្ធិអំណាច និងមានសារៈសំខាន់នៅក្នុងអង្គការណាតូ” ។
អ្នកការទូតកំពូលរូបនេះបាននិយាយទៀតថា “ប្រទេសមួយក្នុងចំណោមប្រទេសទាំង ៤ បានចាប់ផ្តើមមានចិត្តរេរា លើសមាជិកភាពរបស់អ៊ុយក្រែននៅក្នុងអង្គការណាតូ ដែលជាសម្ព័ន្ធមិត្តយោធាអន្តររដ្ឋាភិបាលដែលបច្ចុប្បន្នមានសមាជិកចំនួន ៣១” ។

លោក Kuleba បញ្ជាក់ទៀតថា ដំណើរការនេះក៏បានរំឭកដល់អ៊ុយក្រែនអំពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសដែលព្យាយាមទទួលបានឋានៈបេក្ខជនសម្រាប់សមាជិកភាពនៃសហភាពអឺរ៉ុប (EU) ផងដែរ” ។
គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក Kuleba ស្តីពីសមាជិកភាពរបស់អ៊ុយក្រែនក្នុងអង្គការណាតូបានកើតឡើង នៅពេលដែលសម្ព័ន្ធភាពយោធាមួយនេះត្រៀមរៀបចំកិច្ចប្រជុំកំពូលនៅរដ្ឋធានី វីលនីញូស នៃប្រទេសលីទុយអានី នាខែកក្កដាខាងមុខនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ រុស្ស៊ី ថា មិនខ្វះទេអាវុធសម្រាប់ប្រយុទ្ធនៅ អ៊ុយក្រែន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


