ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា មិនខ្វះទេអាវុធសម្រាប់ប្រយុទ្ធនៅ អ៊ុយក្រែន
រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីលោក Sergei Shoigu បានប្រាប់យោធាកំពូលរបស់គាត់កាលពីថ្ងៃអង្គារថា កងកម្លាំងរបស់រុស្ស៊ីមានអាវុធគ្រប់គ្រាន់ដើម្បីកម្ទេចសត្រូវនៅអ៊ុយក្រែន ។

លោក Shoigu បាននិយាយទៀតថា “ទោះយ៉ាងណា យើងត្រូវតែបង្កើនការផលិតអាវុធដែលមានសមត្ថភាពខ្លាំងទ្វេដងឲ្យបានឆាប់រហ័សផងដែរ ដើម្បីបន្ថែមការផ្គត់ផ្គង់ទៅដល់កងកម្លាំងរុស្ស៊ីដែលកំពុងឈរជើងប្រយុទ្ធក្នុងសមរភូមិជួរមុខនៅអ៊ុយក្រែនដើម្បីឆាប់ទទួលបានជ័យជម្នះ” ។
ទន្ទឹមនោះ មន្ត្រីការពារជាតិរុស្ស៊ីរូបនេះក៏បានធានាដល់មេបញ្ជាការដែលកំពុងឈរជើងនៅជួរមុខក្នុងប្រទេសអ៊ុយក្រែនផងដែរថា ពួកគេនឹងផ្តល់គ្រាប់បន្ថែមទៀតដល់កងកម្លាំងដើម្បីប្រយុទ្ធ បន្ទាប់ពីអ្នកខ្លះបានត្អូញត្អែរពីកង្វះខាត ហើយគំរាមដកខ្លួនចេញពីសមរភូមិ ។

បច្ចុប្បន្នទាហានស៊ីឈ្នួល Wagner Group កំពុងជួយប្រយុទ្ធជាមួយទាហានរុស្ស៊ីដើម្បីដណ្ដើមយកទីក្រុង Bakhmut ភាគខាងកើតរបស់អ៊ុយក្រែន ប៉ុន្តែទោះជាយ៉ាងណាលោក Yevgeny Prigozhin ប្រធានក្រុមទាហានស៊ីឈ្នួលបានព្រមានកាលពីពេលថ្មីៗនេះថា ប្រសិនបើពួកគេមិនទទួលបានការផ្គត់ផ្គង់តាមដែលពួកគេត្រូវការទេ នោះខ្សែត្រៀមជួរមុខអាចនឹងបរាជ័យ ។
គួរបញ្ជាក់ថា ការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីរូបនេះបានកើតឡើង បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky អះអាងពីការចាប់ផ្ដើមបើកការវាយលុកទ្រង់ទ្រាយធំ ដើម្បីដណ្ដើមយកទឹកដីរបស់ខ្លួនពីប្រទេសរុស្ស៊ីមកវិញក្នុងពេលឆាប់ៗខាងមុខនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ លោក ហ្សេលេនស្គី ថា ឆាប់ៗនេះ អ៊ុយក្រែន នឹងបើកការវាយលុកដើម្បីដណ្ដើមទឹកដីពី រុស្ស៊ី មកវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


