ព័ត៌មានអន្ដរជាតិ
វៀតណាម ជួបអាកាសធាតុក្តៅខ្លាំងបំផុត មិនធ្លាប់មានសោះក្នុងប្រវត្តិសាស្រ្ត
កាលពីរសៀលថ្ងៃសៅរ៍ទី៦ខែឧសភា ឃុំ Hoi Xuan ក្នុងខេត្ត Thanh Hoa បានកត់ត្រាសីតុណ្ហភាព ៤៤អង្សាសេ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានសោះនៅក្នុងប្រវត្តិសាស្រ្តប្រទេសវៀតណាម។

មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករឧតុនិយមបាននិយាយថា សីតុណ្ហភាពនៅឃុំ Hoi Xuan បានបំបែកកំណត់ត្រាចាស់ ៤៣.៣ អង្សាសេកាលពីថ្ងៃទី២០ខែមេសាឆ្នាំ២០១៩ នៅស្រុក Huong Khe ក្នុងខេត្ត Ha Tinh។
ទន្ទឹមនោះ សីតុណ្ហភាពនៅស្រុក Lac Son ក្នុងខេត្ត Hoa Binh និងតំបន់មួយចំនួនក្នុងខេត្ត Nghe An កាលពីថ្ងៃសៅរ៍ ក៏បានឡើងលើស៤៣អង្សាផងដែរ។
ក្រៅពីនេះ ខេត្តចំនួន១៧ផ្សេងទៀតនៅភាគខាងជើងនិងកណ្តាល ដែលឡើងកម្តៅលើស៤០អង្សាសេ ក៏រួមមានទាំងខេត្ត Quang Tri, Lao Cai, Ha Giang, Ninh Binh, Quang Binh និង Phu Yen ផងដែរ ខណៈទីក្រុងហាណូយ មានតំបន់ពីរដែលសីតុណ្ហភាពឡើងលើស៤០អង្សាសេ។

ចំណែកខេត្តផ្សេងទៀតក្រៅពីនេះ គឺមានសីតុណ្ហភាពចន្លោះពី ៣៥ទៅ៣៩ អង្សាសេ។
លោក Nguyen Van Huong ប្រធានផ្នែកព្យាករអាកាសធាតុនៅមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករឧតុនិយមបាននិយាយថា នេះអាចជារលកកម្តៅខ្លាំងបំផុតក្នុងខែឧសភា ដែលបណ្តាលមកពីឥទ្ធិពលទ្វេដងនៃរលកក្តៅនៅទិសខាងលិច និងឥទ្ធិពលខ្យល់ Foehn។
ស្របពេលជាមួយនោះដែរ ទីភ្នាក់ងារឧតុនិយមបានព្រមានថា អាកាសធាតុក្តៅ និងសំណើមទាបអាចបង្កើនហានិភ័យនៃអគ្គិភ័យ និងការផ្ទុះនានា ដោយសារតែការកើនឡើងនៃតម្រូវការអគ្គិសនី ក៏ដូចជាភ្លើងឆេះព្រៃផងដែរ។
លើសពីនេះ អាកាសធាតុក្តៅក៏អាចបណ្តាលឲ្យមនុស្សខ្សោះជាតិទឹក អស់កម្លាំង និងដាច់សរសៃឈាមខួរក្បាលផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ អ្នកជំនាញព្រមានថា ថៃ នឹងរងគ្រោះដោយអាកាសធាតុកាន់តែក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


