ព័ត៌មានអន្ដរជាតិ
កងទ័ពណាតូ វាយប្រហារបាតុករស៊ែប៊ី របួសមនុស្ស ៥០នាក់
សារព័ត៌មាន RT Balkan បានរាយការណ៍កាលពីថ្ងៃចន្ទទី២៩ខែឧសភាថា កងកម្លាំងអង្គការណាតូ បានវាយប្រហារបាតុករមួយក្រុមក្នុងទីក្រុង Zvecan នៅសាធារណរដ្ឋ កូសូវ៉ូ។ គ្រាប់បែកផ្សែង និងឧស្ម័នបង្ហូរទឹកភ្នែកត្រូវបានដាក់ពង្រាយ ហើយមនុស្សប្រហែល៥០នាក់បានរងរបួស។

បាតុករស៊ែប៊ី បានធ្វើការតវ៉ាអង្គុយ នៅក្រៅអគារក្រុងក្នុងទីក្រុង Zvecan, Zubin Potok និង Leposavic កាលពីព្រឹកថ្ងៃចន្ទ ដោយរារាំងមន្ត្រីជនជាតិអាល់បានី មិនឲ្យចូលកាន់តំណែងបន្ទាប់ពីការបោះឆ្នោតមួយ ដែលប្រជាជនស៊ែប៊ី ធ្វើពហិការថាមិនស្របច្បាប់។
ក្រោយមក មន្ត្រីប៉ូលិសកូសូវ៉ូ បានទៅដល់កន្លែងកើតហេតុនៅ Zvecan ដោយមានការគាំទ្រពីសំណាក់សមាជិកនៃកងកម្លាំងកូសូវ៉ូ របស់ណាតូ ហៅកាត់ KFOR។

កងកម្លាំងណាតូ ដែលប្រដាប់ដោយអាវុធធុនធ្ងន់ បានឡោមព័ទ្ធបាតុករ ដែលមិនព្រមបំបែក បន្ទាប់មក KFOR បានគប់គ្រាប់បែកផ្សែង និងឧស្ម័នបង្ហូរទឹកភ្នែកចូលទៅក្នុងហ្វូងមនុស្ស ដែលនាំឲ្យមានកុបកម្ម។
ក្នុងហេតុការណ៍នោះដែរ បាតុករស៊ែប៊ីបានគប់ដុំថ្មដាក់កងទ័ពណាតូ ប៉ុន្តែពួកគេត្រូវរងការវាយប្រហារដោយដំបង និងការបាញ់គ្រាប់កាំភ្លើងជ័រ។ មនុស្សចំនួន៥០នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅ Mitrovica នៅក្បែរនោះ ហើយពីរនាក់ ត្រូវសង្គ្រោះបន្ទាន់។
ស្របពេលជាមួយគ្នានោះ ទាហាន KFOR ចំនួន២៥នាក់ បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នា ខណៈ១១នាក់ក្នុងចំណោមអ្នករងរបួស គឺជាជនជាតិអ៊ីតាលី។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមបាតុករបានបំបែកគ្នាភ្លាមៗ បន្ទាប់ពីការប៉ះទង្គិច ប៉ុន្តែប្តេជ្ញាថា នឹងវិលត្រលប់មកវិញ ហើយបន្តធ្វើបាតុកម្មទៀតនៅថ្ងៃក្រោយ។
គួរបញ្ជាក់ថា ការផ្ទុះឡើងនៃភាពតានតឹងចុងក្រោយបង្អស់នេះ បានចាប់ផ្តើមនៅពេលអភិបាលក្រុង នៅក្នុងទីក្រុងចំនួន៤ ដែលសម្បូរជនជាតិស៊ែប៊ី នៅភាគខាងជើងកូសូវ៉ូ បានលាលែងពីតំណែងកាលពីឆ្នាំមុន បន្ទាប់ពីអាជ្ញាធរទីក្រុង Pristina ប្រកាសផែនការបង្ខំអ្នកស្រុក ឲ្យផ្លាស់ប្តូរអត្តសញ្ញាណស៊ែប៊ីរបស់ពួកគេ ទៅយកអត្តសញ្ញាណដែលចេញដោយកូសូវ៉ូ។
ប្រជាជនស៊ែប៊ី បានធ្វើពហិការការបោះឆ្នោតនៅក្នុងខែមេសា ដែលអភិបាលក្រុងជនជាតិអាល់បានីចំនួនបួនរូបបានឈ្នះ ប៉ុន្តែមានអ្នកចេញទៅបោះឆ្នោតតិចជាង៤% ប៉ុណ្ណោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ណាតូ ប្រកាសធ្វើសមយុទ្ធយោធានៅ កូសូវ៉ូ ខណៈកំពុងតានតឹងជាមួយ ស៊ែប៊ី
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៥ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ


