ព័ត៌មានអន្ដរជាតិ
ណាតូ ប្រកាសធ្វើសមយុទ្ធយោធានៅ កូសូវ៉ូ ខណៈកំពុងតានតឹងជាមួយ ស៊ែប៊ី
បេសកជនរបស់អង្គការណាតូនៅប្រទេសកូសូវ៉ូបានប្រកាសកាលពីថ្ងៃអាទិត្យថា នឹងធ្វើសមយុទ្ធយោធា “យុទ្ធសាស្ត្រ” ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ខណៈការប្រកាសនេះបានកើតឡើង ចំពេលមានភាពតានតឹងរវាងរដ្ឋាភិបាលដែលគាំទ្រលោកខាងលិចរបស់កូសូវ៉ូ និងខេត្តជនជាតិភាគតិចរបស់ស៊ែប៊ី ។

បេសកជនរូបនេះបានប្រកាសតាមរយៈគណនី Twitter របស់ខ្លួនថា “កងកម្លាំងកូសូវ៉ូ (KFOR) នឹងធ្វើសមយុទ្ធយោធាជិតមូលដ្ឋានរបស់ខ្លួននៅតំបន់ហ្វឹកហ្វឺន Novo Selo ។
ទន្ទឹមនោះ សមយុទ្ធនេះក៏មានគោលបំណងបណ្តុះបណ្តាលអង្គភាព KFOR ដើម្បីធានាសេរីភាពនៃការធ្វើដំណើរ ក្នុងស្ថានភាពឆ្លើយតបវិបត្តិ ហើយវាក៏នឹងមានសកម្មភាពក្លែងធ្វើយុទ្ធសាស្ត្រ និងសកម្មភាពដឹកជញ្ជូនផ្សេងៗផងដែរ” ។

“សេរីភាពនៃការធ្វើដំណើរ” អាចជាការសំដៅចំពោះការដករបាំងចេញ ដែលជនជាតិភាគតិចស៊ែប៊ីរបស់កូសូវ៉ូបានសាងសង់នៅជុំវិញសហគមន៍របស់ពួកគេកាលពីដើមខែនេះ ដើម្បីការពារប្រឆាំងនឹងការលុកលុយដោយកងកម្លាំងសន្តិសុខអាល់បានី ។
គួរបញ្ជាក់ថា ប្រទេសកូសូវ៉ូ ដែលបានប្រកាសឯករាជ្យជាឯកតោភាគីពីប្រទេសស៊ែប៊ីក្នុងឆ្នាំ ២០០៨ ត្រូវបានកាន់កាប់ដោយកងកម្លាំងអង្គការណាតូ ចាប់តាំងពីឆ្នាំ ១៩៩៩ មក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ អង់គ្លេស ត្រៀមផ្ដល់គ្រាប់កាំភ្លើងធំរាប់រយពាន់គ្រាប់ឲ្យ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


