ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា លោក ហ្សេលេនស្គី អាចស្លាប់ដោយសារ មេរបស់គាត់
អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី ម៉េដវេដេហ្វ បានអះអាងនៅក្នុងសារ Telegram កាលពីថ្ងៃពុធ ទី៧ ខែមិថុនាថា អ៊ុយក្រែន កំពុងត្រូវបានគេបង្ខំ ឲ្យបើកការវាយបកដ៏រហ័សដើម្បីបង្ហាញថា អាវុធ និងប្រាក់ដែលទទួលបានពីលោកខាងលិច ពិតជាត្រូវប្រើប្រាស់មែន ។

លោកលើកឡើងថា ប្រសិនបើទីក្រុងកៀវ មិនបង្ហាញឲ្យមេរបស់ពួកគេ មើលឃើញនូវការតបស្នងចំពោះការវិនិយោគរបស់ពួកគេទេនោះ លោកសេរីច្បាស់ជាខកចិត្តជាមួយរដ្ឋាភិបាលអ៊ុយក្រែន ហើយអាចធ្វើឲ្យមន្ត្រីកំពូលៗរបស់ខ្លួនត្រូវខាតបង់មិនត្រឹមតែការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាត់បង់អាយុជីវិតផងដែរ ។
លោក ម៉េដវេដេហ្វ សរសេរថា “សត្រូវបានសន្យាជាយូរមកហើយថា នឹងមានការវាយបកដ៏អស្ចារ្យមួយ ហើយវាហាក់បីដូចជាមានអ្វីមួយបានចាប់ផ្តើមរួចទៅហើយ”។ លោកបានសរសេរបែបនេះ ដោយសំដៅទៅការប៉ុនប៉ងរបស់ទីក្រុងកៀវ ដើម្បីបើកប្រតិបត្តិការវាយលុកទ្រង់ទ្រាយធំមួយ នៅភាគខាងត្បូងសាធារណរដ្ឋប្រជាមានិត Donetsk កាលពីថ្ងៃអាទិត្យ។
លោក ម៉េដវេដេហ្វ កត់សម្គាល់ថា ការចាប់ផ្តើមនៃប្រតិបត្តិការបែបនេះ មិនមែនជារឿងភ្ញាក់ផ្អើលអ្វីទេ ព្រោះទីក្រុងកៀវគ្មានជម្រើស។ ពួកគេត្រូវតែវាយប្រហារ ពួកគេត្រូវតែបង្ហាញអំពីភាពត្រឹមត្រូវនៃប្រាក់ និងសព្វាវុធដែលខ្លួនទទួលបាន។ លោកបន្ថែមថា “ការខកចិត្តរបស់មេអ៊ុយក្រែន អាចធ្វើឲ្យលោក ហ្សេលេនស្គី និងមិត្តភ័ក្ដិរបស់គាត់ បាត់បង់មិនត្រឹមតែតំណែងប៉ុណ្ណោះទេ ប៉ុន្តែក៏បាត់បង់អាយុជីវិតផងដែរ”។

ការអះអាងរបស់លោក ម៉េដវេដេហ្វ កើតឡើងបន្ទាប់ពី រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក សឺហ្គៃ សយហ្គូ បាននិយាយថា កងកម្លាំងអ៊ុយក្រែនបានបាត់បង់ទាហានជាង ៣,៧០០ នាក់ និងរថក្រោះជាង ៥០ គ្រឿង នៅក្នុងការប៉ុនប៉ងវាយទម្លុះតាមសមរភូមិជួរមុខ។
លោក សយហ្គូ បាននិយាយក្នុងសុន្ទរកថាជាវីដេអូមួយថា “ក្នុងរយៈពេលបីថ្ងៃ អ៊ុយក្រែនបានចាប់ផ្តើមការវាយលុកដែលគេប្តេជ្ញាជាយូរមកហើយ នៅតាមសមរភូមិជួរមុខ ដោយមានយោធា និងគ្រឿងសឹកជាច្រើនសម្រាប់គោលបំណងនោះ”។
លោកបន្តថា គិតចាប់តាំងពីថ្ងៃទី៤ខែមិថុនាមក អ៊ុយក្រែន បានបាត់បង់កម្លាំងប្រដាប់អាវុធដូចជា ទាហាន ៣,៧១៥ នាក់ រថក្រោះ ៥២ គ្រឿង រថពាសដែក ២០៧ គ្រឿង រថយន្ត ១៣៤ គ្រឿង យន្តហោះ ៥ គ្រឿង ឧទ្ធម្ភាគចក្រ ២ គ្រឿង កាំភ្លើងធំ ៤៨ គ្រឿង និងយន្តហោះដ្រូន ៥៣ គ្រឿង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី បង្ហាញទំហំនៃការខូចខាត និងចំនួនអ្នកស្លាប់ ក្នុងសមរភូមិ
-
កីឡា១៥ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា២២ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


