Connect with us

ព័ត៌មានអន្ដរជាតិ

ចារកម្ម អាមេរិក ដឹងមុនពីផែនការបះបោរប្រដាប់អាវុធរបស់ទាហានស៊ីឈ្នួលក្នុងប្រទេស រុស្ស៊ី

បានផុស

នៅ

ចារកម្មរបស់សហរដ្ឋអាមេរិកបានដឹងជាមុនហើយថា មេក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner Group លោក Yevgeny Prigozhin បានរៀបចំផែនការបះបោរប្រដាប់អាវុធប្រឆាំងនឹងក្រសួងការពារជាតិរុស្ស៊ី ។

មេទាហានស៊ីឈ្នួលរុស្ស៊ីលោក Yevgeny Prigozhin

ដោយដកស្រង់ប្រភពីចេញពីរដ្ឋាភិបាលអាមេរិក, កាសែត Washington Post បានរាយការណ៍ថា ចារកម្មអាមេរិកបានរកឃើញសញ្ញានៃផែនការរបស់លោក Prigozhin នៅពាក់កណ្តាលខែមិថុនា ហើយមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីផលប៉ះពាល់ដែលអាចកើតមានលើសមត្ថភាពរបស់រុស្ស៊ីក្នុងការគ្រប់គ្រងឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ។

ក្នុងអត្ថបទនោះនិយាយថា សកម្មភាពបះបោររបស់លោក Prigozhin បង្កឡើង ដោយសារតែការបញ្ជារបស់ក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃទី១០ ខែមិថុនា ឲ្យអ្នកប្រយុទ្ធស្ម័គ្រចិត្តទាំងអស់ដែលចូលរួមក្នុងសង្គ្រាមលុកលុយលើអ៊ុយក្រែន ត្រូវតែចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រសួង ដើម្បីពង្រឹងបទបញ្ជាដែលដាក់ចេញមកកាន់តែមានប្រសិទ្ធភាព ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែត Washington Post បានចុះផ្សាយទៀតថា “ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ក៏ទំនងជាបានដឹងហើយផងដែរ អំពីផែនការរបស់លោក Prigozhin ដោយសារតែភាពអសកម្មរបស់លោក ពូទីន បានឆ្លុះបញ្ចាំងពីភាពខ្វះខាតក្នុងការសម្របសម្រួលកម្រិតខ្ពស់នៅក្នុងជួររដ្ឋាភិបាលរុស្ស៊ី” ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយថា ស្ថានភាពជុំវិញការបះបោរប្រដាប់អាវុធកាលពីចុងសប្ដាហ៍ដោយក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner Group បានលាតត្រដាងយ៉ាងច្បាស់អំពីការបែកបាក់ដ៏ធ្ងន់ធ្ងរមួយចំនួននៅក្នុងប្រទេសរុស្ស៊ី ជាពិសេសក្រោមការដឹកនាំរបស់លោក ពូទីន ផ្ទាល់តែម្ដង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ មេទាហានស៊ីឈ្នួល រុស្ស៊ី ចេញមុខបកស្រាយរឿងចោទធ្វើរដ្ឋប្រហារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម