ព័ត៌មានអន្ដរជាតិ
លោក ពូទីន អរគុណដល់កងទ័ព រុស្ស៊ី សម្រាប់ភារកិច្ចបញ្ឈប់សង្គ្រាមស៊ីវិល
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានសរសើរដល់កងកម្លាំងសន្តិសុខរបស់លោកចំពោះការបំពេញភារកិច្ចដោះស្រាយការបះបោរប្រដាប់អាវុធដែលដឹកនាំដោយមេទាហានស៊ីឈ្នួល Wagner Group លោក Yevgeny Prigozhin បានទាន់ពេលវេលា ។

លោក ពូទីន បាននិយាយទៅកាន់កងកម្លាំងប្រដាប់អាវុធលើទីលាន Cathedral Square នៅវិមានក្រឹមឡាំងថា កងទ័ពរុស្ស៊ីបានការពារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ សន្តិសុខ និងសេរីភាពប្រជាពលរដ្ឋរបស់ប្រទេស ជាពិសេសបានជួយសង្គ្រោះមាតុភូមិពីភាពចលាចល និងបញ្ឈប់សង្គ្រាមស៊ីវិលប្រកបដោយប្រសិទ្ធភាព ។
ក្នុងអំឡុងការប្រមូលផ្ដុំនោះ ប្រធានាធិបតីរុស្ស៊ីរូបនេះក៏បានអំពាវនាវឲ្យមានភាពស្ងៀមស្ងាត់មួយនាទីផងដែរ ដើម្បីឧទ្ទិសទៅដល់អ្នកបើកយន្តហោះដែលត្រូវបានសម្លាប់ដោយទាហានស៊ីឈ្នួល Wagner Group ក្នុងអំឡុងពេលប៉ះទង្គិចគ្នាកាលពីចុងសប្ដាហ៍កន្លងទៅនេះ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក្រសួងការពារជាតិរុស្ស៊ីកំពុងត្រៀមរៀបចំដំណើរការដើម្បីផ្ទេររថពាសដែក កាំភ្លើងធំ និងអាវុធផ្សេងទៀតរបស់ក្រុមទាហានស៊ីឈ្នួល Wagner Group ទៅឲ្យកងទ័ពរុស្ស៊ីផងដែរ ។
ប៉ុន្តែទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ស្ថានការណ៍ក្នុងប្រទេសរុស្ស៊ីហាក់ស្ងប់ស្ងាត់ បន្ទាប់ពីក្រុមទាហានស៊ីឈ្នួល Wagner Group បានសម្រេចដកថយ ជាពិសេសក្រោយមានកិច្ចសម្របសម្រួលពីលោកប្រធានាធិបតីបេឡារុស Alexander Lukashenko ដែលបានចរចារកដំណោះស្រាយជាមួយលោក ពូទីន រួចមក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ តើការបះបោរប្រដាប់អាវុធនៅ រុស្ស៊ី ជាសេណារីយ៉ូរៀបចំឡើងដោយលោក ពូទីន ឬយ៉ាងណា?
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


