ព័ត៌មានអន្ដរជាតិ
មនុស្ស ៩ នាក់នៅ វៀតណាម ពុលអន្ទង់
មនុស្ស ៩ នាក់បានពុលអន្ទង់ បន្ទាប់ពីបរិភោគសាច់នេះនៅភោជនីយដ្ឋានមួយកន្លែងក្នុងសង្កាត់ Phuc Tho នៃទីក្រុងហាណូយ ខណៈមនុស្ស ៨ នាក់ត្រូវចូលសម្រាកព្យាបាលមន្ទីរពេទ្យ និងម្នាក់ទៀតសម្រាកព្យាបាលនៅផ្ទះ ។

ទន្ទឹមនោះ មនុស្សចំនួន ៣ នាក់ដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលត្រួតពិនិត្យជាតិពុលរបស់មន្ទីរពេទ្យ Bach Mai ហើយការវិនិច្ឆ័យបង្ហាញថា គឺបណ្ដាលមកពី “ជាតិពុលរបស់អន្ទង់” ។

អ្នកជំងឺម្នាក់ក្នុងចំណោមអ្នកជំងឺទាំងអស់បាននិយាយថា មនុស្សសរុប ៩ នាក់បានញ៉ាំអន្ទង់ក្នុងពិធីជប់លៀងមួយកាលពីថ្ងៃសុក្រសប្ដាហ៍មុន ប៉ុន្តែមានម្នាក់សម្រាកព្យាបាលនៅផ្ទះ ព្រោះមានរោគសញ្ញាស្រាលជាងគេ ។
អ្នកជំងឺបានឲ្យដឹងទៀតថា “នេះជាលើកទីមួយហើយដែលខ្ញុំបានញ៉ាំអន្ទង់ ។ ៤ ម៉ោងបន្ទាប់ពីញ៉ាំវា ខ្ញុំអស់កម្លាំង ទន់ដៃ-ជើង ឈឺក្បាល ក្អួត រាគ និងស្ពឹកអណ្ដាត ទើបគ្រួសារប្រញាប់បញ្ជូនខ្ញុំទៅមន្ទីរពេទ្យ ហើយអ្នកជំងឺផ្សេងៗទៀតក៏មានរោគសញ្ញានៃការឈឺសាច់ដុំ ទន់ដៃ-ជើង ស្ពឹកសាច់ដុំថ្គាម និងស្ពឹកអណ្ដាតដូចខ្ញុំដែរ” ។

ពាក់ព័ន្ធនឹងករណីពុលអន្ទង់ខាងលើ លោកវេជ្ជបណ្ឌិត Nguyen Trung Nguyen នាយកមជ្ឈមណ្ឌលគ្រប់គ្រងជាតិពុលបាននិយាយថា អ្នកជំងឺទាំង ៣ នាក់ដែលកំពុងព្យាបាលនៅមន្ទីរពេទ្យស្ថិតក្នុងស្ថានភាពប្រក្រតី ហើយកំពុងទទួលការព្យាបាលបន្ថែមទៀតផងដែរ ។

លោកបញ្ជាក់ថា ការពុលអន្ទង់គឺជារឿងធម្មតាក្នុងចំណោមករណីពុលអាហារសមុទ្រប៉ុណ្ណោះ ។ ចំណែកឯរោគសញ្ញាទូទៅនៃការពុលអន្ទង់មានដូចជា រាគ ក្អួត ឈឺពោះ និងសាច់ដុំកន្ត្រាក់ ហើយនឹងលេចឡើងពី ២ ទៅ ៦ ម៉ោង បន្ទាប់ពីការបរិភោគ ។ លើសពីនេះ លោក Nguyen បានណែនាំប្រជាពលរដ្ឋកុំឲ្យបរិភោគអន្ទង់ក្នុងបរិមាណច្រើន ជាពិសេសគ្រឿងក្នុងរបស់វាតែម្ដង ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ប្ដីប្រពន្ធមួយគូនៅ ម៉ាឡេស៊ី ពុលត្រីកំពត បន្ទាប់ពីទទួលទានលើកដំបូង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


