ព័ត៌មានអន្ដរជាតិ
បេក្ខជននាយករដ្ឋមន្ត្រីមកពីបក្សភឿថៃ នឹងមិនកែប្រែច្បាប់ប្រមាថព្រះមហាក្សត្រ ដូចលោក Pita ឡើយ
បេក្ខជននាយករដ្ឋមន្ត្រីមកពីបក្សភឿថៃលោក Srettha Thavisin បាននិយាយថា គណបក្សភឿថៃនឹងប្រឆាំងដាច់ខាតចំពោះគោលបំណងកែប្រែច្បាប់ប្រមាថព្រះមហាក្សត្រ មិនដូចបក្សចលនាឆ្ពោះទៅមុខរបស់លោក Pita Limjaroenrat ឡើយ ប្រសិនបើបក្សនេះទទួលបានសំឡេងគាំទ្រឲ្យដឹកនាំរដ្ឋាភិបាលថ្មី ។

លោក Srettha បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រសិនបើគណបក្សភឿថៃ តែងតាំងបេក្ខភាពនាយករដ្ឋមន្ត្រីរបស់ខ្លួននៅក្នុងសម័យប្រជុំរួមគ្នានៃរដ្ឋសភា និងព្រឹទ្ធសភាជុំទី២ នាថ្ងៃទី ២៧ ខែកក្កដាខាងមុខ នោះគោលការណ៍របស់បក្សភឿថៃ នឹងមិនរាប់បញ្ចូលលទ្ធភាពនៃការកែប្រែ ឬលុបចោលមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌនោះទេ ។
បេក្ខជននាយករដ្ឋមន្ត្រីមកពីបក្សភឿថៃរូបនេះបញ្ជាក់ទៀតថា ប្រសិនបើគណបក្សភឿថៃមិនធ្វើបែបនេះទេនោះ គណបក្សនយោបាយ ក៏ដូចជាសមាជិកព្រឹទ្ធសភា នឹងមិនបោះឆ្នោតគាំទ្រយើងឡើយ ហើយប្រសិនបើយើងបានដឹកនាំរដ្ឋាភិបាលថ្មីមែននោះ បញ្ហាកែប្រែច្បាប់ប្រមាថព្រះមហាក្សត្រត្រូវតែបញ្ឈប់តែម្ដង ។

លោក Srettha ត្រូវបានគេមើលឃើញថា ជាបេក្ខជននាយករដ្ឋមន្ត្រីដែលស័ក្តិសមបំផុតរបស់បក្សភឿថៃ បន្ទាប់ពីលោក Pita ដែលបានបរាជ័យក្នុងការទទួលបានសំឡេងគាំទ្រពីរដ្ឋសភា និងព្រឹទ្ធសភាក្នុងការបោះឆ្នោតជុំទី១ កាលពីថ្ងៃទី១៣ ខែកក្កដា ។
គួរបញ្ជាក់ថា ការប៉ុនប៉ងលើកទី ២ របស់លោក Pita ដើម្បីបន្តឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតជុំទី២ ត្រូវបានរលាយ ក្រោយពេលដែលសមាជិកសភាបានសម្រេចបោះឆ្នោតដកសិទ្ធិមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខរូបនេះមិនឲ្យឈរឈ្មោះ ២ ដង ហើយនេះក៏ជាគំរូមួយផងដែរសម្រាប់លោក Srettha ប្រសិនបើនៅតែទទួចចង់កែប្រែច្បាប់ប្រមាថព្រះមហាក្សត្រ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ លោក Pita អស់សិទ្ធិឈរឈ្មោះបោះឆ្នោតជានាយករដ្ឋមន្ត្រី ថៃ ជុំបន្ទាប់ហើយ
ចុចអាន ៖ សមាជិកសភា ថៃ ជាច្រើនរូបចេញតាមទ្វារក្រោយ និងជិះទូកត្រឡប់ទៅផ្ទះ ក្រោយបោះឆ្នោតដកសិទ្ធិលោក Pita
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


