Connect with us

ព័ត៌មានអន្ដរជាតិ

ចំនួន​ប្រជាជន​ជប៉ុន​ធ្លាក់​ចុះ ខណៈ​ជនបរទេស​កើន​ឡើង​គួរឲ្យកត់សម្គាល់

បានផុស

នៅ

កាលពីថ្ងៃពុធ ទី២៦ ខែកក្កដា ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញ ចំនួនប្រជាជនជប៉ុនថយចុះក្នុងល្បឿនលឿនបំផុតមិនធ្លាប់មាន ខណៈដែលចំនួនជនបរទេសរស់នៅកើនឡើងដល់ទៅជិត ៣ លាននាក់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការពិតណាស់ ចំនួនប្រជាជនជប៉ុនបានធ្លាក់ចុះប្រហែល ៨០ ម៉ឺននាក់ មកត្រឹម ១២២.៤២ លាននាក់ក្នុងឆ្នាំ ២០២២ នេះបើយោងតាមទិន្នន័យដែលបង្ហាញពីចំនួនប្រជាជនចុះឈ្មោះលំនៅដ្ឋាន គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ ២០២៣ ។

ទិន្នន័យ​គូសបញ្ជាក់​ថា ជនបរទេស​កំពុង​ដើរតួនាទី​កាន់តែ​ធំ​នៅក្នុង​សង្គម​ជប៉ុន ដើម្បី​បង្កើត​ចំនួន​ប្រជាជន​ដែល​ធ្លាក់ចុះ ។ ជាក់ស្ដែងក្នុងទីក្រុងតូក្យូដែលមានបរទេសរស់នៅច្រើនបំផុត ចំនួន ៥៨១ ១១២ នាក់ ។

យោងតាមទិន្នន័យបានឱ្យដឹងទៀតថា ចំនួនជនបរទេសដែលរស់នៅប្រទេសជប៉ុន កើនឡើង ១០.៧  ភាគរយ ច្រើនជាងឆ្នាំមុន ឬចំនួន ២.៩៩ លាននាក់ គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ ២០២៣ ។

ទោះបីជាមានបំណុលខ្ពស់ក៏ដោយ នាយករដ្ឋមន្ត្រី Fumio Kishida នៅតែគ្រោងចំណាយប្រាក់ចំនួនប្រហែល ២៥ ពាន់លានដុល្លារ ក្នុងមួយឆ្នាំលើការថែទាំកុមារ និងចាត់វិធានការផ្សេងទៀត ដើម្បីជួយផ្គត់ផ្គង់ឪពុកម្តាយដែរ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ reuters

ចុចអាន៖ ការស្ទង់មតិនៅប្រទេស ជប៉ុន បង្ហាញថា ប្រជាជនវ័យក្មេងជិតពាក់កណ្ដាលកំពុងចង់សម្លាប់ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម