ព័ត៌មានអន្ដរជាតិ
ថៃ ពន្យារពេល បោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី សាជាថ្មី
ការបោះឆ្នោតដែលគ្រោងទុកនៅថ្ងៃសុក្រទី៤ខែសីហា ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ ត្រូវបានប្រធានសភាលោក Wan Muhamad Noor ប្រកាសពន្យារពេល។

លោក Wan និយាយថា ដំណើរការនេះនឹងត្រូវរង់ចាំការអនុម័តរបស់តុលាការធម្មនុញ្ញ លើញត្តិដែលជំទាស់នឹងសេចក្តីសម្រេចរបស់សភា ពាក់ព័ន្ធបេក្ខភាពរបស់មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខលោក Pita Limcharoenrat ជាមុនសិន។
តុលាការធម្មនុញ្ញបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា ពាក្យបណ្តឹង ចាំបាច់ត្រូវពិចារណាឲ្យបានប្រុងប្រយ័ត្នជាទីបំផុត។
យោងតាមសេចក្តីថ្លែងការណ៍ តុលាការបានបញ្ជាឲ្យបុគ្គលិករបស់ខ្លួន សិក្សាព័ត៌មាននានា ដើម្បីគាំទ្រដល់ការពិចារណា ព្រោះញត្តិនោះពាក់ព័ន្ធនឹងបញ្ហារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ហើយតុលាការរំពឹងថានឹងធ្វើសេចក្តីសម្រេចនៅថ្ងៃទី១៦ខែសីហា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post, Nation
ចុចអាន៖ បក្សភឿថៃ ប្រកាសបេក្ខជនកាន់ក្រសួងធំៗចំនួន ៥ ខណៈកូនស្រីលោក ថាក់ស៊ីន ជារដ្ឋមន្ត្រីការបរទេស
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


