ព័ត៌មានអន្ដរជាតិ
ផ្ទះនៅអាមេរិក បាក់ចូលទន្លេ ដែលជន់ខ្លាំងដោយសារ ការរលាយផ្ទាំងទឹកកក
ក្រុមមន្ត្រីក្នុងទីក្រុង Juneau នៃរដ្ឋ Alaska បានចេញសេចក្តីប្រកាសអាសន្នមួយ ខណៈការរលាយផ្ទាំងទឹកកក ធ្វើឲ្យបាក់ទំនប់ បង្កជាទឹកជំនន់ ហើយសំណង់នានាត្រូវបានបំផ្លាញ។

យោងតាមសេវាអាកាសធាតុជាតិ, ទឹកជំនន់បានបំផ្លាញរចនាសម្ព័ន្ធជាច្រើន នៅតាមដងទន្លេ Mendenhall ដោយផ្ទះចំនួនពីរ បានបាក់ចូលទន្លេ ខណៈសំណង់ផ្សេងទៀត ត្រូវខូចខាតផ្នែកខ្លះ។
លោក Rob Barr នាយករងទីក្រុង Juneau បានប្រាប់ ABC News ថា “លំនៅដ្ឋានមួយចំនួនផ្សេងទៀត រួមទាំងអគារខុនដូផងដែរ គឺស្ថិតក្នុងហានិភ័យ ខណៈដើមឈើ និងកម្ទេចកម្ទី កំពុងអណ្តែតពាសពេញទន្លេ”។

លើសពីនេះ យោងតាមទីក្រុង Juneau, ទឹកជំនន់ ក៏បានបិទផ្លូវជាច្រើនក្នុងតំបន់ រួមទាំងស្ពានផងដែរ ខណៈប្រតិបត្តិការសង្គ្រោះបន្ទាន់របស់ទីក្រុង បានជំរុញឲ្យប្រជាពលរដ្ឋនៅឆ្ងាយពីដងទន្លេ ក្នុងអំឡុងពេលមានព្រឹត្តិការណ៍ទឹកជំនន់ធ្ងន់ធ្ងរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ ABC
ចុចអាន៖ សហរដ្ឋអាមេរិក ប្រុងជើងការ ត្រៀមទប់ទល់នឹងព្យុះកំបុតត្បូង ដ៏កាចសាហាវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


