ព័ត៌មានអន្ដរជាតិ
វៀតណាមដាក់ពង្រាយប៉ូលិសជិត ២០០ នាក់ ដើម្បីបង្ក្រាបអ្នកចាប់ជំរិត
កាលពីព្រឹកថ្ងៃអង្គារ ទី១៥ ខែសីហា ប៉ូលិសប្រមាណ ២០០ នាក់ បានបង្ក្រាបអ្នកចាប់ជំរិតក្មេងអាយុ ៧ ឆ្នាំ ក្រោយការតាមដានអស់រយៈពេល ១០ ម៉ោង ។

ជនចាប់ជំរិតមានឈ្មោះថា Nguyen Duc Trung អាយុ ៣១ ឆ្នាំ រស់នៅខេត្ត Vinh Phuc ភាគខាងជើងប្រទេសវៀតណាម ។
នាយកដ្ឋានសន្តិសុខសាធារណៈទីក្រុងហាណូយបាននិយាយថា នៅម៉ោង ៧ និង ៤០ នាទី យប់ថ្ងៃចន្ទ ស្ត្រីនៅទីក្រុង Viet Hung ម្នាក់បានរាយការណ៍ប្រាប់ប៉ូលិសក្នុងសង្កាត់ Viet Hung Ward ថាបាត់កូន ។

ក្នុងករណីនេះ ក្មេងប្រុសរងគ្រោះត្រូវបានបុរសពាក់ម៉ាស់ចាប់ដាក់ក្នុងឡាន កាលពីល្ងាចថ្ងៃចន្ទមែន ។ មិនតែប៉ុណ្ណោះជនចាប់ជំរិតទារប្រាក់លោះដល់ទៅ ៦២៧ ៨៨៥ ដុល្លារអាមេរិក ដើម្បីសងបំណុលគេ ។
មិនយូរប៉ុន្មានប៉ូលិសប្រមាណ ២០០ នាក់ បានចេញប្រមាញ់ជនសង្ស័យនៅកន្លែងប្រគល់ប្រាក់ ប៉ុន្តែគាត់តែងតែផ្លាស់ទីឥតឈប់ឈរដើម្បីគេចខ្លួន ។ គាត់ថែមទាំងបើករថយន្ដពាក់ស្លាកលេខក្លែងក្លាយទៀតផង ទើបសមត្ថកិច្ចពិបាកតាមដានយ៉ាងខ្លាំង ។

លុះដល់ពេលប្រគល់លុយបានសម្រេច គឺគេប្រព្រឹត្តទៅនៅសួនឧស្សាហកម្ម Dong Van ក្នុងខេត្ត Ha Nam ចម្ងាយប្រហែល ៦០ គីឡូម៉ែត្រពីទីក្រុងហាណូយ ។
ក្រោយពីពិនិត្យមើលប្រាក់គ្រប់ហើយ គាត់បានដោះលែងក្មេងប្រុសតាមពាក្យសម្ដីរួចបើករថយន្តចេញទៅបាត់ ។
នៅពេលដែលលោក Trung ត្រូវបានឡោមព័ទ្ធ គាត់បានបាញ់លោកឧត្តមសេនីយ៍ Nguyen Anh Tuan ឲ្យរងរបួស ។ ទីបំផុតគាត់ត្រូវបានឃុំខ្លួននៅម៉ោង ៥ ព្រឹកថ្ងៃអង្គារ ទី១៥ ដោយជោគជ័យ ៕
ប្រែសម្រួល៖ វារី
ចាប់ខ្លួនស្ត្រីវៀតណាមពីបទទិញទារកក្នុងតម្លៃ ៧១៥ ដុល្លារ ដើម្បីលក់បន្ត
-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


