ព័ត៌មានអន្ដរជាតិ
អាមេរិក ប្រកាសកាលបរិច្ឆេទ បង្វឹកពីឡុតអ៊ុយក្រែន បើកយន្តហោះចម្បាំង F-16
មន្ទីរបញ្ចកោណបានប្រកាសនៅថ្ងៃព្រហស្បតិ៍ទី២៤ខែសីហាថា ខ្លួននឹងចាប់ផ្តើមបណ្តុះបណ្តាលអ្នកបើកយន្តហោះចម្បាំង F-16 របស់អ៊ុយក្រែននៅសហរដ្ឋអាមេរិក ចាប់ពីខែក្រោយទៅ ដូច្នេះពួកគេអាចប្រើប្រាស់យន្តហោះទំនើបប្រឆាំងនឹងកងកម្លាំងរុស្ស៊ីបានហើយ ខណៈអ៊ុយក្រែនបានខិតខំសុំយន្តហោះចម្បាំងស៊េរីទំនើបទាំងនេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងការវាយលុករបស់រុស្ស៊ីជាយូរណាស់មកហើយ ។

អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Pat Ryder បាននិយាយថា ការហ្វឹកហ្វឺនរបស់សហរដ្ឋអាមេរិក នឹងរួមបញ្ចូលអ្នកបើកយន្តហោះជាច្រើននាក់ ព្រមទាំងបុគ្គលិករាប់សិបនាក់ដើម្បីថែទាំយន្តហោះផងដែរ។
លោកនិយាយថា “អាកាសយានិកទាំងនេះ នឹងត្រូវបង្រៀនភាសាអង់គ្លេសនៅឯមូលដ្ឋានទ័ពអាកាស Lackland ក្នុងទីក្រុង San Antonio នៃរដ្ឋតិចសាស់ នាខែកញ្ញា មុនពេលចូលរួមការហ្វឹកហាត់ហោះហើរ F-16 នៅរដ្ឋ Arizona នៅខែបន្ទាប់ ខណៈការហ្វឹកហ្វឺនក្នុងរដ្ឋ Arizona នឹងធ្វើឡើងនៅមូលដ្ឋានឆ្មាំជាតិ Morris Air” ។

លោកសង្កត់ធ្ងន់ថា ជាធម្មតា ការបណ្តុះបណ្តាល មានរយៈពេលពី ៥ ទៅ ៨ ខែ អាស្រ័យលើជំនាញដែលអ្នកបើកយន្តហោះមានរួចហើយ។
ស្របពេលជាមួយគ្នានោះ បើយោងតាមសេតវិមាន, លោកប្រធានាធិបតី Joe Biden និងសមភាគីអ៊ុយក្រែ Volodymyr Zelenskyy ក៏បានពិភាក្សាគ្នាផងដែរ អំពីកម្មវិធីបណ្តុះបណ្តាលនេះ។
គួរបញ្ជាក់ជាថ្មី កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកបានប្រាប់ប្រទេសដាណឺម៉ាក និងហូឡង់ថា ពួកគេអាចផ្ទេរយន្តហោះចម្បាំង F-16 ទៅឲ្យទីក្រុងកៀវបាន នៅពេលណាអាកាសយានិករបស់អ៊ុយក្រែន ត្រូវបានបណ្តុះបណ្តាលរួចរាល់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ គូប្រជែងលោក បៃដិន ថា មនុស្សជាតិនឹងជួបមហន្តរាយ ពេល F-16 ទៅដល់ដៃ អ៊ុយក្រែន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


