ព័ត៌មានអន្ដរជាតិ
កូនស្រីលោក ថាក់ស៊ីន បញ្ជាក់ពីសុខភាពរបស់ឪពុក ក្រោយទៅសួរសុខទុក្ខដល់មន្ទីរពេទ្យ
បន្ទាប់ពីបានទៅសួរសុខទុក្ខឪពុកដល់មន្ទីរពេទ្យប៉ូលិសនៅថ្ងៃអង្គារនេះហើយ លោកស្រី ផេថងថាន កូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ក៏បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានអំពីស្ថានភាពសុខភាពរបស់ឪពុកផងដែរ ។

លោកស្រី ផេថងថាន បានថ្លែងប្រាប់ថា ឪពុករបស់លោកស្រីគឺលោក ថាក់ស៊ីន នឹងបន្តសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យប៉ូលិសដដែល ដោយមិនផ្លាស់ទៅមន្ទីរពេទ្យឯកជននោះទេ ប៉ុន្តែលោកស្រីព្រួយបារម្ភអំពីស្ថានភាពជំងឺបេះដូងរបស់ឪពុកលោកស្រី ។
កូនស្រីពៅរបស់លោក ថាក់ស៊ីន រូបនេះបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅទីស្នាក់ការគណបក្សភឿថៃថា ឪពុករបស់លោកស្រីនៅតែហត់អស់កម្លាំង និងស្រ្តេស ប៉ុន្តែគាត់នៅតែអាចនិយាយជាមួយលោកស្រីបានជាធម្មតា ។ លោកស្រី ផេថងថាន បានលើកឡើងថា “ខ្ញុំបារម្ភអំពីជំងឺបេះដូងរបស់គាត់ ស្របពេលដែលគាត់ក៏មានជំងឺសួតផងដែរ ប៉ុន្តែវាជាជំងឺចាស់នោះទេ ហើយនឹងមិនគួរបង្កបញ្ហាធ្ងន់ធ្ងរឡើយ អ្វីដែលខ្ញុំបារម្ភនោះគឺ អំពីជំងឺបេះដូងរបស់គាត់” ។

លោកស្រីបានបន្តថា លោក ថាក់ស៊ីន មានអាការបែបនេះតាំងតែពីលោកវិលត្រលប់ចូលប្រទេសថៃវិញមកម្ល៉េះ ហើយខាងក្រុមគ្រួសារក៏បានដឹងពីបញ្ហានេះផងដែរ ដោយសារតែឪពុកលោកស្រីធ្លាប់ឆ្លងជំងឺកូវីដ ហើយថែមទាំងចូលព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់ ICU រយៈពេល ៩ ថ្ងៃ និងបន្តសម្រាកនៅក្នុងមន្ទីរពេទ្យ ១ ខែផងដែរ ដូច្នេះអាចថា ឪពុករបស់លោកស្រីនៅមានមេរោគនៅសួតរបស់គាត់ ។
គួរបញ្ជាក់ថា បច្ចុប្បន្នអតីតនាយករដ្ឋមន្ត្រីថៃវ័យ ៧៤ ឆ្នាំរូបនេះកំពុងសម្រាកព្យាបាលជំងឺលើសឈាមនៅមន្ទីរពេទ្យប៉ូលិសជាន់ទី១៤ ក្នុងបន្ទប់លេខ ១៤០១ ក្រោយបញ្ជូនចេញពីមន្ទីរពេទ្យរបស់នាយកដ្ឋានអប់រំកែប្រែ Remand ក្នុងទីក្រុងបាងកកទាំងកណ្ដាលយប់ថ្ងៃទី២៣ ខែសីហាកន្លងទៅ បន្ទាប់ពីលោកមានអាការតឹងទ្រូង និងគេងមិនលក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ មេពន្ធនាគារ ថៃ ប្រាប់បែបបទដែលលោក ថាក់ស៊ីន អាចសុំការលើកលែង ទោសពីព្រះមហាក្សត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


