ព័ត៌មានអន្ដរជាតិ
ថៃ ប្រកាសអនុវត្តវិធានការ ឲ្យកសិករផ្អាកសងបំណុល នៅចុងឆ្នាំនេះ
នាយករដ្ឋមន្ត្រីថៃ លោក សេតថា ថាវីស៊ីន បានប្រកាសកាលពីថ្ងៃអង្គារទី១២ខែកញ្ញាថា នៅត្រីមាសទីបួននៃឆ្នាំនេះ រដ្ឋាភិបាល នឹងអនុវត្តការផ្អាកសងបំណុលរបស់កសិករ ដែលការផ្អាកនេះគឺគិតទាំងប្រាក់ដើម និងការប្រាក់។

គម្រោងនេះ នឹងទទួលបានការអនុម័តដោយគណៈរដ្ឋមន្ត្រី ក្នុងកិច្ចប្រជុំលើកដំបូងរបស់ខ្លួននៅថ្ងៃពុធទី១៣ខែកញ្ញា។ ក្រៅពីគម្រោងនេះ នៅមានវិធានការបន្ទាន់ផ្សេងទៀត ដែលមានគោលបំណងជួយសម្រួលដល់ជីវភាពរបស់នៅរបស់ប្រជាជន និងជំរុញសេដ្ឋកិច្ច។
ទន្ទឹមនឹងការអនុវត្តគម្រោងពន្យារពេលសងបំណុលនេះ លោក សេតថា សង្កត់ធ្ងន់ថា រដ្ឋាភិបាលថៃ ក៏នឹងលើកកម្ពស់ការចែករំលែកចំណេះដឹង និងការប្រើប្រាស់បច្ចេកវិទ្យាផងដែរ ដើម្បីឲ្យកសិករ អាចកាត់បន្ថយការចំណាយ និងបង្កើនប្រាក់ចំណូលរបស់ពួកគេ។

ការធ្វើកសិកម្មច្បាស់លាស់ និងការប្រើប្រាស់ជីសរីរាង្គជំនួសឲ្យជីគីមី គឺជាវិធានការដែលកសិករនឹងត្រូវបានលើកទឹកចិត្តឲ្យអនុវត្ត។
លោកក៏បានអះអាងដែរថា ការផ្អាកនេះ នឹងមិនប៉ះពាល់ដល់ការអនុវត្តរបស់រដ្ឋាភិបាល ចំពោះវិន័យសារពើពន្ធទេ។
ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមប្រភពពីក្រសួងហិរញ្ញវត្ថុ, ការផ្អាកសងបំណុលនេះ នឹងដំណើរការរយៈពេល៣ឆ្នាំ ប៉ុន្តែសម្រាប់តែកសិករខ្នាតតូច ដែលមានចំនួនប្រាក់កម្ចីមិនលើសពី១លានបាតក្នុងម្នាក់ប៉ុណ្ណោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ នាយករដ្ឋមន្ត្រីថៃ ប្តេជ្ញាជួយដោះស្រាយបញ្ហាបំណុល របស់ប្រជាជន
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


