ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីថៃ ប្តេជ្ញាជួយដោះស្រាយបញ្ហាបំណុល របស់ប្រជាជន
សភាទាំងពីររបស់ប្រទេសថៃ បានជួបប្រជុំកាលពីថ្ងៃចន្ទទី១១ខែកញ្ញា ដើម្បីស្តាប់សេចក្តីថ្លែងការណ៍គោលនយោបាយរបស់រាជរដ្ឋាភិបាលថ្មី។

ក្នុងអំឡុងពេលនោះ លោកនាយករដ្ឋមន្ត្រី សេតថា ថាវីស៊ីន ក៏បានបង្ហាញគោលនយោបាយរបស់រដ្ឋាភិបាលទៅកាន់សភាផងដែរ។
ក្នុងបទបង្ហាញ លោកសេតថា បានបញ្ជាក់ពីតម្រូវការដោះស្រាយវិបត្តិសេដ្ឋកិច្ច ជំរុញការចំណាយ ពង្រីកការវិនិយោគ និងធ្វើឲ្យសេដ្ឋកិច្ចជាប្រព័ន្ធឌីជីថល។

លោកក៏បានលើកឡើងពីវិធានការបន្ទាន់ដូចជា ការកសាងកម្លាំងពលកម្មរយៈពេលវែង ដើម្បីដោះស្រាយបញ្ហាប្រឈមដែលកំពុងបន្តរបស់ប្រទេសដូចជាកំណើនសេដ្ឋកិច្ចយឺត ការនាំចេញធ្លាក់ចុះ និងបញ្ហាបំណុលគ្រួសារខ្ពស់ជាដើម។
ខាងក្រោមនេះ គឺជាគោលនយោបាយ៤ចំណុច របស់រាជរដ្ឋាភិបាលថ្មី សម្រាប់ការស្តារសេដ្ឋកិច្ច៖
- បន្ធូរបន្ថយបំណុល ដោយការដោះស្រាយបញ្ហាកសិកម្ម អាជីវកម្ម និងជួយដោះស្រាយបញ្ហាបំណុលផ្ទាល់ខ្លួន
- កាត់បន្ថយតម្លៃថាមពល និងកែទម្រង់រចនាសម្ព័ន្ធការប្រើប្រាស់ថាមពលរបស់ប្រទេស
- បង្កើតចំណូលពីទេសចរណ៍
- វិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ, ការចូលរួមរបស់ប្រជាពលរដ្ឋ និងនីតិរដ្ឋ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
ចុចអាន៖ ខណៈគណៈរដ្ឋមន្ត្រីមិនទាន់លេចរូបរាង តើនរណានឹងតំណាង ថៃ ចូលរួម កិច្ចប្រជុំកំពូលអាស៊ាននៅ ឥណ្ឌូណេស៊ី?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


