ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ប្រាប់រឿងម្យ៉ាង ដែល អ៊ុយក្រែន អាចបញ្ចៀសជម្លោះជាមួយរុស្ស៊ីបាន មិនបាត់ដីច្រើនដូចពេលនេះ
អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ NBC News ក្នុងបទសម្ភាសមួយដែលចាក់ផ្សាយកាលពីថ្ងៃអាទិត្យទី១៧ខែកញ្ញាថា អ៊ុយក្រែនអាចចៀសផុតពីការស្លាប់មនុស្សរាប់សែននាក់ និងបាត់បង់ទឹកដីតិចជាងនេះ ប្រសិនបើខ្លួនឈានដល់កិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី មុនពេលជម្លោះចាប់ផ្តើមកាលពីខែកុម្ភៈឆ្នាំមុន។

លោក ត្រាំ បានប្រាប់ពិធីករ NBC លោក Kristen Welker ថា ការបាត់បង់ទឹកដីអ៊ុយក្រែនទៅដៃរុស្ស៊ី គឺជាអ្វីដែលអាចចរចាបាន។ មនុស្សជាច្រើនរំពឹងថា ទីក្រុងកៀវនឹងបោះបង់គំនិត ទាមទារតំបន់គ្រីមៀនិងផ្នែកផ្សេងទៀតនៃប្រទេសជាថ្នូរនឹងសន្តិភាព។
លោក ត្រាំ បន្តថា “ដូច្នេះពួកគេអាចធ្វើកិច្ចព្រមព្រៀងមួយ ដែលនាំឲ្យទឹកដីរបស់អ៊ុយក្រែនត្រូវរុស្ស៊ីដណ្តើមយកតិចជាងនេះ។ ពួកគេអាចធ្វើកិច្ចព្រមព្រៀងមួយ ដែលគ្មាននរណាម្នាក់ត្រូវបានគេសម្លាប់។ ឥឡូវ គ្មាននរណាដឹងថាតើ អ៊ុយក្រែននឹងត្រូវរុស្ស៊ីកាន់កាប់ទាំងស្រុង ឬអត់នោះទេ”។
បន្ទាប់មក លោក ត្រាំ បានអះអាងជាថ្មីម្តងទៀតថា ប្រសិនបើជាប់ឆ្នោតនៅឆ្នាំក្រោយ គាត់នឹងរៀបចំកិច្ចព្រមព្រៀងសន្តិភាព ក្នុងរយៈពេល២៤ម៉ោង។

គាត់បានប្រាប់លោក Welker ថា “ខ្ញុំនឹងនាំប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ចូលក្នុងបន្ទប់ហើយខ្ញុំនឹងនាំ ប្រធានាធិបតីអ៊ុយក្រែន វ្ល៉ាឌីមៀរ ហ្សេលេនស្គី ចូលក្នុងបន្ទប់ដែរ រួចខ្ញុំនឹងនាំពួកគេចូលជាមួយគ្នា ហើយខ្ញុំនឹងមានកិច្ចព្រមព្រៀងដោះស្រាយមួយ”។
លោកកត់សម្គាល់ថា “នឹងមានភាពងាយស្រួលជាងនេះ ប្រសិនបើសង្គ្រាមមិនបានចាប់ផ្តើម ហើយអ្នកនឹងឃើញមនុស្សរាប់សែននាក់នៅរស់ ប៉ុន្តែខ្ញុំអាចធ្វើវាបាន ហើយអាចធ្វើបានលឿនបំផុត”។
ជំហររបស់លោក ត្រាំ លើអ៊ុយក្រែន គឺផ្ទុយស្រឡះពីលោក ចូ បៃដិន ដែលប្តេជ្ញាថា នឹងផ្តល់ជំនួយយោធារបស់ទីក្រុងកៀវ ដរាបណាពួកគេត្រូវការ ដើម្បីកម្ចាត់រុស្ស៊ីនៅលើសមរភូមិ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក ត្រាំ ដាក់ចេញផែនការ នាំសន្តិភាព ឲ្យ រុស្ស៊ីនិងអ៊ុយក្រែន ក្នុងពេលត្រឹម ២៤ម៉ោង
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
មេទ័ពអាមេរិក ថា សល់ពេល ៣០ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ុយក្រែន វាយរុស្ស៊ី មិនបែក នោះពិបាកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
សន្តិសុខសង្គម៣ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
សន្តិសុខសង្គម៤ ថ្ងៃ មុន
អគ្គិភ័យឆេះផ្ទះតារាចម្រៀងលោក ណូយ វ៉ាន់ណេត ខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន
តើពិតជាមានមនុស្សក្រៅភពមែនឬ? ពេលនេះ អង្គការ NASA បញ្ចេញរបាយការណ៍ហើយ