ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា សមយុទ្ធណាតូ គឺជាការហាត់សមសម្រាប់ជម្លោះយោធា ជាមួយទីក្រុងមូស្គូ យ៉ាងច្បាស់ក្រឡែត
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Aleksandr Grushko បានចោទប្រកាន់អង្គការណាតូ ថាកំពុងហាត់សមសម្រាប់ជម្លោះយោធា ជាមួយទីក្រុងមូស្គូ ខណៈប្លុកដឹកនាំដោយសហរដ្ឋអាមេរិកមួយនេះ គ្រោងធ្វើសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំបំផុត ចាប់តាំងពីសង្គ្រាមត្រជាក់មក។

អ្នកការទូតខាងលើនិយាយកាលពីថ្ងៃពុធទី២០ខែកញ្ញាថា សមយុទ្ធបង្កហេតុទាំងនេះ គឺជាការឈ្លានពានយ៉ាងច្បាស់ក្រឡែត។ លោកអះអាងថា សមយុទ្ធដែលគ្រោងធ្វើនៅឆ្នាំ២០២៤ខាងមុខ គឺជាការប៉ុនប៉ងដាក់សម្ពាធនយោបាយយោធា។
យោងតាមលោក Grushko “សេណារីយ៉ូនៃសមយុទ្ធនេះ ត្រូវបានរៀបចំឡើងដោយបង្ហាញយ៉ាងច្បាស់ឥតលាក់លៀមថា វាជាផ្នែកនៃការរៀបចំសម្រាប់ការប្រឈមមុខដាក់គ្នាខាងយោធាជាមួយរុស្ស៊ី។ វាជាចេតនាមួយទៀត ឆ្ពោះទៅរកការបង្កអស្ថិរភាពដល់ស្ថានការណ៍នៅភាគខាងជើងទ្វីបអឺរ៉ុប។ ទីក្រុងមូស្គូ នឹងធ្វើគ្រប់យ៉ាងដែលចាំបាច់ ដើម្បីធានាសន្តិសុខនៃព្រំដែនរបស់ខ្លួន”។

សេចក្តីថ្លែងការណ៍របស់លោក Grushko ធ្វើឡើង បន្ទាប់ពីអង្គការណាតូ បានប្រកាសថា សមយុទ្ធការពារស្ថិរភាពនៅឆ្នាំក្រោយ នឹងក្លាយជាសមយុទ្ធរួមធំបំផុត ដែលសម្ព័ន្ធមិត្តនេះមិនធ្លាប់ធ្វើ ចាប់តាំងពីសង្គ្រាមត្រជាក់មក។
ឧត្តមនាវីឯក Rob Bauer ប្រធានគណៈកម្មាធិការយោធា ណាតូ បាននិយាយកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា សមយុទ្ធសង្រ្គាមដែលមានការចូលរួមពីកងទ័ពជាង ៤០០០០នាក់ នឹងត្រូវធ្វើឡើងនៅក្នុងប្រទេសអាល្លឺម៉ង់ ប៉ូឡូញ និងរដ្ឋបាល់ទិក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ តានតឹងកាន់តែខ្លាំង ខណៈសម្ព័ន្ធមិត្តរុស្ស៊ី ធ្វើសមយុទ្ធ នៅមាត់ទ្វារសមាជិកណាតូ
-
កីឡា១២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៦ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


