ព័ត៌មានអន្ដរជាតិ
ក្រុមប្រឹក្សាសន្តិសុខ UN កោះប្រជុំបន្ទាន់លើជម្លោះ អ៊ីស្រាអែល-ប៉ាឡេស្ទីន តែមិនទទួលបានលទ្ធផលអ្វីឡើយ
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃអាទិត្យ ដើម្បីពិភាក្សាអំពីការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់មកលើអ៊ីស្រាអែល ប៉ុន្តែទទួលបានលទ្ធផលតិចតួចប៉ុណ្ណោះ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រភពការទូតបាននិយាយថា អ្នកចូលរួមក្នុងកិច្ចប្រជុំបិទទ្វារនោះភាគច្រើនបានសម្ដែងការរិះគន់ និងការព្រួយបារម្ភចំពោះការវាយប្រហាររបស់ក្រុមហាម៉ាស់មកលើប្រជាពលរដ្ឋ និងបានជំរុញឲ្យមានការបន្ធូរបន្ថយស្ថានការណ៍តានតឹងនោះផងដែរ ។
ប៉ុន្តែទោះជាយ៉ាងណា សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិត្រូវបានគេរាយការណ៍ថា បរាជ័យក្នុងការយល់ព្រមលើវិធានការជាក់លាក់ ហើយបានសម្រេចចិត្តបន្តការពិភាក្សា ។

ស្របពេលជាមួយគ្នានេះ លោកស្រី Lana Nusseibeh ឯកអគ្គរដ្ឋទូតអារ៉ាប់រួមប្រចាំនៅអង្គការសហប្រជាជាតិ បានប្រាប់អ្នកសារព័ត៌មានថា “កិច្ចប្រជុំនេះ ទទួលបានវឌ្ឍនភាពតិចតួចណាស់ ។ អ្វីដែលសមាជិកក្រុមប្រឹក្សាត្រូវឈានសម្រេចនៅពេលនេះគឺ បទឈប់បាញ់ និងការបន្តចរចាឡើងវិញ ប៉ុន្តែយើងមិនទាន់ស្ថិតនៅក្នុងដំណាក់កាលនេះនៅឡើយទេ” ។
ទន្ទឹមនោះ ឯកអគ្គរដ្ឋទូតរងរបស់សហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ លោក Robert Wood ក៏បានបញ្ជាក់យ៉ាងច្បាស់ផងដែរពីជំហររបស់រដ្ឋបាលលោក Biden ក្នុងការគាំទ្រប្រតិបត្តិការរបស់អ៊ីស្រាអែល ។ លោកបានលើកឡើងថា អ្វីដែលត្រូវផ្តោតការយកចិត្តទុកដាក់នៅពេលនេះគឺ “ការថ្កោលទោសចំពោះការវាយប្រហារភេរវកម្មដ៏ឃោរឃៅទាំងនេះ” ។
ចំណែកមុនពេលកិច្ចប្រជុំក្រុមប្រឹក្សានោះដែរ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិ លោក Zhang Jun បាននិយាយអំពីតម្រូវការសម្រាប់បទឈប់បាញ់គ្នារបស់ភាគីទាំងពីរ ហើយអ្វីដែលសំខាន់ទៀតនោះ គឺការទប់ស្កាត់ការកើនឡើងនៃស្ថានការណ៍តានតឹង និងការស្លាប់បាត់បង់ជីវិតបន្ថែមទៀតរបស់ជនស៊ីវិល” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ក្រុមហាម៉ាស់ ប្រាប់ពីចំនួនមនុស្សដែលចាប់ធ្វើជាចំណាប់ខ្មាំង (មានវីដេអូ)
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


