ព័ត៌មានអន្ដរជាតិ
ពលរដ្ឋ ឡាវ បន្តសម្រុកចូល ថៃ ដោយសារតម្លៃរបស់របរផ្សេងៗធូរថ្លៃជាង
ប្រជាពលរដ្ឋឡាវនៅតែបន្តសម្រុកធ្វើដំណើរយ៉ាងសកម្មចេញចូលទៅកាន់ប្រទេសថៃ ស្របពេលដែលអតិផរណាក្នុងប្រទេសឡើងខ្ពស់ និងតម្លៃរូបិយប័ណ្ណបរទេសប្រែប្រួលក៏ដោយ ។

ចាប់តាំងពីការបើកច្រកព្រំដែនឡាវ-ថៃឡើងវិញក្នុងខែឧសភា ឆ្នាំ២០២២ ប្រជាជនឡាវដែលចូលទៅកាន់ភាគឦសាននៃខេត្ត Nong Khai និង Udon Thani ក្នុងប្រទេសថៃ មានការកើនឡើងគួរឲ្យកត់សម្គាល់ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រជាពលរដ្ឋឡាវបានលើកឡើងថា ក្រៅពីការចូលទៅកម្សាន្ត និងពិនិត្យសុខភាព ពួកគេក៏តែងតែចូលទៅចាក់សាំង ក៏ដូចជាទិញទំនិញនៅក្នុងទឹកដីថៃ ដោយសារតែនៅទីនោះរបស់របរមានតម្លៃថោក មានភាពសម្បូរបែប និងមានគុណភាពល្អជាងនៅក្នុងប្រទេសឡាវ ។

ជាក់ស្ដែង តម្លៃប្រេងសាំងឡាវបច្ចុប្បន្នមានតម្លៃ ២៣,២៣០ គីប ឬប្រហែល ១.១៤ ដុល្លារក្នុងមួយលីត្រ ចំណែកឯនៅប្រទេសថៃវិញមានតម្លៃ ៣៧.៩៨ បាត ប្រហែល ១.០៤ ដុល្លារប៉ុណ្ណោះក្នុងមួយលីត្រ ។
គួរឲ្យដឹងថា នាពេលបច្ចុប្បន្ន តម្លៃប្រាក់គីបឡាវបានធ្លាក់ចុះជាង ៥.៨ ភាគរយ បើប្រៀបធៀបនឹងប្រាក់ដុល្លារ និង ៤ ភាគរយ បើប្រៀបធៀបនឹងប្រាក់បាត ខណៈអតិផរណានៅក្នុងប្រទេសវិញ ស្ថិតនៅក្នុងរង្វង់អត្រា ២៥.៦៩ ភាគរយ នៅក្នុងខែកញ្ញា ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Laotian Times
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


