ព័ត៌មានអន្ដរជាតិ
លោក Blinken៖ អាមេរិក មិនចង់ធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់ទេ ប៉ុន្តែនឹងការពារខ្លួន
សហរដ្ឋអាមេរិក បានប្រាប់អង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ ទី២៤ ខែតុលាថា ខ្លួនមិនស្វែងរកជម្លោះជាមួយអ៊ីរ៉ង់ទេ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសលោក Antony Blinken បានព្រមានថា ទីក្រុងវ៉ាស៊ីនតោន នឹងចាត់វិធានការយ៉ាងឆាប់រហ័សនិងម៉ឺងម៉ាត់ជាទីបំផុត ប្រសិនបើអ៊ីរ៉ង់ ឬភ្នាក់ងាររបស់ខ្លួន វាយប្រហារបុគ្គលិកអាមេរិក ទោះនៅកន្លែងណាក៏ដោយ។

លោក Blinken បានថ្លែងបែបនេះ ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលមានសមាជិក១៥ប្រទេស ចំពេលមានការភ័យខ្លាចជាអន្តរជាតិថា ជម្លោះរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប អាចរីករាលដាលក្លាយជាសង្រ្គាមទ្រង់ទ្រាយធំ ដោយអូសទាញក្រុមប្រដាប់អាវុធហេសបូឡា របស់ប្រទេសលីបង់ ឲ្យចូលលូកដៃដែរ។
លោកនិយាយថា “សហរដ្ឋអាមេរិក មិនស្វែងរកជម្លោះជាមួយអ៊ីរ៉ង់ទេ។ យើងមិនចង់ឲ្យសង្រ្គាមនេះរីករាលដាលឡើយ។ ប៉ុន្តែប្រសិនបើអ៊ីរ៉ង់ ឬតំណាងរបស់ខ្លួនវាយប្រហារបុគ្គលិកអាមេរិកណាម្នាក់នៅកន្លែងណាក៏ដោយ សូមកុំសាងកំហុសឲ្យសោះ។ យើងនឹងការពារប្រជាជនរបស់យើង យើងនឹងការពារសន្តិសុខរបស់យើង យ៉ាងឆាប់រហ័ស និងម៉ឺងម៉ាត់ជាទីបំផុត”។
មន្ត្រីរូបនេះបានប្រាប់រ៉យទ័រថា យោធាអាមេរិក កំពុងចាត់វិធានការថ្មី ដើម្បីការពារកងទ័ពរបស់ខ្លួននៅមជ្ឈិមបូព៌ា ខណៈមានក្តីព្រួយបារម្ភអំពីការវាយប្រហារដោយក្រុមដែលគាំទ្រដោយអ៊ីរ៉ង់។ អាមេរិកក៏បានបញ្ជូននាវានិងយន្តហោះចម្បាំងទៅកាន់តំបន់ផងដែរ ដើម្បីព្យាយាមរារាំងក្រុមដែលគាំទ្រដោយទីក្រុងតេហេរ៉ង់ និងប្រទេសអ៊ីរ៉ង់។
ទោះបីជាយ៉ាងណាក៏ដោយ បេសកកម្មរបស់អ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើការលើកឡើងរបស់លោក Blinken ទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ អ៊ីរ៉ង៉ ថា អាមេរិក ផ្ញើសារចំនួន ២ មកប្រទេសខ្លួន និយាយរឿងសង្គ្រាម អ៊ីស្រាអែល-ក្រុមហាម៉ាស់
-
កីឡា១៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ២១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ២០ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ


