ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតី តួកគី ថា អ៊ីស្រាអែល បំពានប៉ាឡេស្ទីន
ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បាននិយាយនៅថ្ងៃពុធ ទី២៥ ខែតុលា ថា លោកកំពុងលុបចោលផែនការទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល ដោយសារតែសង្គ្រាម “អមនុស្សធម៌” ប្រឆាំងនឹងពួកសកម្មប្រយុទ្ធហាម៉ាស់នៅតំបន់ហ្គាហ្សា។

លោក Erdogan បានប្រាប់សមាជិកសភាបក្សកាន់អំណាចនៅក្នុងសភាថា “យើងមានគម្រោងទៅអ៊ីស្រាអែល ប៉ុន្តែវាត្រូវបានលុបចោល ដោយយើងនឹងមិនទៅទេ” ។
កាលពីខែមុន មុនពេលផ្ទុះសង្រ្គាមជាមួយប៉ាឡេស្ទីន លោក Erdogan បានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ហើយលោកមានបំណងទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល ដើម្បីចូលរួមគម្រោងបំពង់បង្ហូរឧស្ម័នធម្មជាតិជាមួយអាមេរិក និងពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ។

លោក Erdogan បាននិយាយថា “ពិតណាស់ យើងមានចេតនាល្អ ប៉ុន្តែប្រធានាធិបតីអ៊ីស្រាអែលបានបំពានពួកគេ (ប៉ាឡេស្ទីន)។ ប្រសិនបើអ៊ីស្រាអែលបន្តដោយចេតនាល្អ ទំនាក់ទំនងរបស់យើងប្រហែលដំណើរការយ៉ាងរលូន ប៉ុន្តែឥឡូវនេះ វានឹងមិនកើតឡើងនោះទេ” ។
ជាមួយគ្នានោះលោក Erdogan បានថ្កោលទោសរាល់ការវាយប្រហារលើជនស៊ីវិល និងជំរុញអ៊ីស្រាអែលឱ្យវាស់វែងក្នុងការឆ្លើយតបរបស់ខ្លួន។ មិនតែប៉ុណ្ណោះ កាលពីថ្ងៃអង្គារ លោកបានចោទប្រកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក អង់គ្លេស និងបារាំងដែលបានឱនក្បាលចំពោះ របបអ៊ីស្រាអែល ។
នៅថ្ងៃពុធនេះដែរ លោកបានបន្ថែមថា អ្នកដែលនៅខាងក្រៅតំបន់ជម្លោះ គួរតែឈប់ចាក់សាំងទៅក្នុងភ្លើង។ ចំណែកភាគីទាំងអស់គួរតែចរចាគ្នាដោយផ្ទាល់ ឬដោយប្រយោល ដើម្បីដោះលែងចំណាប់ខ្មាំង និងប្រកាសបទឈប់បាញ់។
លោក Erdogan ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួននៅឯការប្រមូលផ្តុំដ៏ធំនៅទីក្រុងអ៊ីស្តង់ប៊ុល នៅថ្ងៃសៅរ៍ខាងមុខ ដើម្បីការពារសិទ្ធិប៉ាឡេស្ទីន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ CNA
ចុចអាន៖ អ៊ីស្រាអែល ប្រកាសឲ្យពលរដ្ឋរបស់ខ្លួន ចាកចេញពី តួកគី ជាបន្ទាន់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


