ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ថា ក្រុមហាម៉ាស់ នឹងដោះលែងចំណាប់ខ្មាំងមួយចំនួនធំយ៉ាងយូរ ២ ថ្ងៃទៀត
ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល Haaretz បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ចំណាប់ខ្មាំងមួយចំនួនធំដែលក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស់ចាប់ឃុំខ្លួន អាចនឹងត្រូវបានដោះលែងវិញក្នុងរយៈពេលយ៉ាងយូរ ២ ថ្ងៃ ឬតិចជាងនេះ អាស្រ័យលើវឌ្ឍនភាពនៃការចរចា ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋាភិបាលអ៊ីស្រាអែលបានបញ្ជាក់ថា ជាងពាក់កណ្តាលនៃចំណាប់ខ្មាំងប្រមាណ ២២០ នាក់ដែលក្រុមហាម៉ាស់នៅតែបន្តដាក់ឃុំខ្លួន គឺកាន់លិខិតឆ្លងដែនមកពី ២៥ ប្រទេសផ្សេងៗគ្នា ដោយក្នុងនោះរួមមានជនជាតិថៃ ៥៤ នាក់, អាហ្សង់ទីន ១៥ នាក់, អាមេរិក ១២ នាក់ និងអាល្លឺម៉ង់ ១២ នាក់ ខណៈអ្នកខ្លះកាន់លិខិតឆ្លងដែនមានសញ្ជាតិ ២ ។
នៅក្នុងសុន្ទរកថាមួយកាលពីពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានលើកឡើងថា រដ្ឋាភិបាលរបស់លោកនឹងធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីរំដោះចំណាប់ខ្មាំងត្រឡប់ទៅផ្ទះវិញប្រកបដោយសុវត្ថិភាព ។

កាសែត New York Times បានរាយការណ៍ថា រដ្ឋាភិបាលអាមេរិកកំពុងស្នើឲ្យអ៊ីស្រាអែលពន្យារពេលប្រតិបត្តិការវាយលុកតាមដីគោលនៅតំបន់ហ្គាហ្សា ដើម្បីផ្តល់ពេលវេលាបន្ថែមទៀតដល់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនក្នុងការដាក់ខែលការពារដែនអាកាសសម្រាប់ការការពារកងទ័ពអាមេរិកនៅក្នុងតំបន់ ជាពិសេសវាក៏នឹងផ្តល់ពេលវេលាបន្ថែមទៀតដើម្បីចរចាដោះលែងចំណាប់ខ្មាំងផងដែរ ។
គួរបញ្ជាក់ថា ភាពតានតឹងថ្មីដែលបានផ្ទុះឡើងនៅមជ្ឈិមបូព៌ាបានអូសបន្លាយពេលជិតដល់សប្ដាហ៍ទី ៣ ហើយ បន្ទាប់ពីក្រុមហាម៉ាស់បានបើកការវាយប្រហារមកលើទឹកដីអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សាស្ទ្រីបកាលពីព្រឹកព្រលឹមថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១,៤០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ។
ចំណែកនៅតំបន់ហ្គាហ្សាវិញ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយថា ការឆ្លើយតបរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ៧,០០០ នាក់ ហើយក្នុងនោះមានក្រុមសកម្មប្រយុទ្ធហាម៉ាស់ជាង ១,៥០០ នាក់នៅក្នុងទឹកដីអ៊ីស្រាអែល ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ក្រុមហាម៉ាស់ ថា ចំណាប់ខ្មាំងជិត៥០នាក់ត្រូវស្លាប់ ដោយការទម្លាក់គ្រាប់បែករបស់ អ៊ីស្រាអែល

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ