ព័ត៌មានអន្ដរជាតិ
មន្ត្រីជាន់ខ្ពស់ UN លាលែងពីតំណែង ព្រោះមិនពេញចិត្តស្ថាប័នខ្លួន ដែលទៅខ្លាចអំណាចអាមេរិក
នាយកការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (OHCHR) នៅទីក្រុងញូវយ៉ក លោក Craig Mokhiber បានលាលែងពីមុខតំណែង ដោយលើកឡើងពីការបរាជ័យរបស់ស្ថាប័ននេះ ក្នុងការដោះស្រាយវិបត្តិអ៊ីស្រាអែល និងប៉ាឡេស្ទីនឲ្យបានត្រឹមត្រូវ ខណៈមន្ត្រីជាន់ខ្ពស់រូបនេះថែមទាំងបានអះអាងទៀតថា UN មិនព្រមធ្វើការងាររបស់ខ្លួន តែបែរជាខ្លាចអំណាចរបស់សហរដ្ឋអាមេរិកទៅវិញ។

លោក Mokhiber បានបញ្ជាក់ក្នុងលិខិតមួយ ផ្ញើទៅកាន់ឧត្តមស្នងការ UN ទទួលបន្ទុកសិទ្ធិមនុស្សលោក Volker Turk ថា “ជាថ្មីម្តងទៀត យើងកំពុងមើលឃើញអំពើប្រល័យពូជសាសន៍យ៉ាងច្បាស់ក្រឡែតនៅចំពោះមុខយើង ហើយអង្គការដែលយើងបម្រើការ ហាក់ដូចជាគ្មានអំណាចអ្វីសោះដើម្បីបញ្ឈប់រឿងនេះ”។
ទន្ទឹមនោះ មន្ត្រីខាងលើ បាននិយាយដោយចំហ អំពីសកម្មភាពអ៊ីស្រាអែលដែលកំពុងបន្តនៅហ្គាហ្សាស្ទ្រីប ថាជា “អំពើប្រល័យពូជសាសន៍”។

រដ្ឋាភិបាលសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និង អឺរ៉ុបភាគច្រើន មានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារដ៏គួរឲ្យរន្ធត់ មិនត្រឹមតែតាមរយៈការបរាជ័យក្នុងការបំពេញកាតព្វកិច្ចអន្តរជាតិរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែក៏តាមរយៈការបំពាក់អាវុធយ៉ាងសកម្មក្នុងការវាយប្រហារ ការផ្តល់ជំនួយផ្នែកសេដ្ឋកិច្ច និងចារកម្មផងដែរ។ លើសពីនេះ ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច កាន់តែផ្តិតយករូបភាព ដែលបន្ទាបបន្ថោកតម្លៃប្រជាជនប៉ាឡេស្ទីនជាបន្តបន្ទាប់ ដើម្បីជួយសម្រួលដល់ការប្រល័យពូជសាសន៍ និងការឃោសនាសង្គ្រាម បង្កភាពស្អប់ខ្ពើមពូជសាសន៍ ឬសាសនា។
UN ធ្លាប់មានគោលការណ៍និងសិទ្ធិអំណាចចាក់ឫសនៅក្នុងសុចរិតភាព ដូចជាអំឡុងការរើសអើងជាតិសាសន៍នៅអាហ្វ្រិកខាងត្បូង ជាដើម ប៉ុន្តែស្ថាប័ន បានបាត់បង់នូវចំណុចទាំងនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ UN បរាជ័យម្តងហើយម្តងទៀតក្នុងការបញ្ឈប់ការប្រល័យពូជសាសន៍ ជាឧទាហរណ៍ដូចជាព្រឹត្តិការណ៍នៅក្នុងប្រទេសរវ៉ាន់ដា និង បូស្នៀ, ការប្រល័យពូជសាសន៍ Yazidis ដោយក្រុមរដ្ឋឥស្លាម និងជនជាតិរ៉ូហ៊ីងយ៉ា នៅក្នុងប្រទេសមីយ៉ាន់ម៉ា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ UN បោះឆ្នោតគាំទ្រយ៉ាងលើសលប់ ឲ្យមានបទឈប់បាញ់មនុស្សធម៌នៅ ហ្គាហ្សា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


