ព័ត៌មានអន្ដរជាតិ
ក្រុមហាម៉ាស នឹងដោះលែងចំណាប់ខ្មាំង ៧០ នាក់ ប៉ុន្តែមានលក្ខខណ្ឌមួយ
ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសនឹងធ្វើការដោះលែងចំណាប់ខ្មាំងមួយចំនួនធំ ប៉ុន្តែបានដាក់លក្ខខណ្ឌមួយគឺអំពាវនាវឲ្យមានបទឈប់បាញ់រយៈពេល ៥ ថ្ងៃ ក្នុងអំឡុងពេលនៃកិច្ចចរចាដែលសម្របសម្រួលដោយប្រទេសកាតា ។

អ្នកនាំពាក្យរបស់កងពលតូច Al-Qassam បានបង្ហោះសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃចន្ទថា ក្រុមប្រដាប់អាវុធមួយនេះបានប្រាប់អ្នកសម្របសម្រួលកាតាហើយថា ពួកគេត្រៀមខ្លួនរួចជាស្រេចក្នុងការដោះលែងចំណាប់ខ្មាំងជាស្ត្រី និងកុមាររហូតដល់ ៧០ នាក់ជាថ្នូរនឹងបទឈប់បាញ់រយៈពេល ៥ ថ្ងៃ ។
អ្នកនាំពាក្យរូបនេះបានលើកឡើងទៀតថា ភាគីខាងអ៊ីស្រាអែលទាមទារឲ្យមានការដោះលែងចំណាប់ជាស្ត្រី និងកុមារចំនួន ១០០ នាក់ មិនមែនត្រឹម ៧០ នាក់នោះទេ ខណៈលោកក៏បានចោទអ៊ីស្រាអែលផងដែរពីបទរារាំងកិច្ចចរចា និងបន្តការវាយសន្ធាប់លើតំបន់ហ្គាហ្សា ។ ទោះយ៉ាងណា លោកព្រមានទៅវិញថា ការវាយប្រហារមិនប្រណីដៃរបស់អ៊ីស្រាអែល គឺកំពុងដាក់ជីវិតចំណាប់ខ្មាំងក្នុងគ្រោះថ្នាក់ហើយ ។

រហូតមកដល់ពេលនេះ អ៊ីស្រាអែលបាននិងកំពុងធ្វើការវាយប្រហារទាំងតាមផ្លូវអាកាស និងផ្លូវគោកដោយមិនប្រណីដៃលើតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងមន្ទីរពេទ្យ កន្លែងស្នាក់នៅ និងកន្លែងគោរពបូជាផងដែរ ចាប់តាំងពីក្រុមហាម៉ាសប៉ាឡេស្ទីនបើកការរវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី៧ ខែតុលា និងបានចាប់ចំណាប់ខ្មាំងប្រហែល ២៤០ នាក់ ។
យោងតាមក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាបានឲ្យដឹងថា ចាប់តាំងពីពេលនោះមក ជនស៊ីវិលលើស ១១,១០០ នាក់ត្រូវបានសម្លាប់ រួមទាំងកុមារ និងស្ត្រីជាង ៨,០០០ នាក់ ខណៈខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ នាក់បានបាត់បង់ជីវិត ។
ក្រៅពីចំនួនអ្នកស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សជាង ២៨,០០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
អ្នកគាំទ្រជីកកកាយរូបថតគ្រួសាររបស់ Liu Yifei ទើបដឹងថាមួយផ្ទះនេះសុទ្ធតែជារាជិនីសម្រស់
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
អ្នកនាំពាក្យ ៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរកើនភ្ញៀវទេសចរដល់ ៣២០០នាក់ ក្នុងមួយថ្ងៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
សម្ដេចតេជោ៖ បើមិនជឿព្រះអង្គច័ន្ទមុនី កុំប្រមាថ ទុកសេរីភាពខាងជំនឿ ជូនអ្នកដែលជឿ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ មុន
ក្រុមហ៊ុន អិន ស៊ី អិច បានដាក់តាំងបង្ហាញ ហុងដា Scoopy ស៊េរីថ្មី ជាផ្លូវការហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
រឿងរ៉ាវដ៏រន្ធត់នៅពីក្រោយហាងប៊ូហ្វេនៅ វៀតណាម ធ្វើឲ្យភ្ញៀវបាក់ស្បាតលែងហ៊ានទៅទទួលទាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
ជីវិតដ៏ប្រណិតរបស់មេដឹកនាំហាម៉ាស សុទ្ធតែជាកំពូលមហាសេដ្ឋីមានប្រាក់វាល់លាន
-
សន្តិសុខសង្គម៦ ថ្ងៃ មុន
ឃាត់ខ្លួនជនសង្ស័យ៦នាក់ ជាក្រុមអ្នកអាជីពឆបោកលុយពលរដ្ឋ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
គ្រូគុនចម្រុះខ្មែរមួយរូប នឹងយក “គុនល្បុក្កតោ” បង្ហាញលើឆាកមហោស្រពភាពយន្តពិភពលោកអាស៊ីលើកដំបូង