សេដ្ឋកិច្ច
ថៃ ពិចារណាបន្តលើកលែងទិដ្ឋាការលើទេសចរ ចិន រហូតដល់ចុងឆ្នាំ ២០២៤
អាជ្ញាធរទេសចរណ៍នៃប្រទេសថៃ (TAT) កំពុងពិចារណាលើការបន្តលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិនរហូតដល់ចុងឆ្នាំ ២០២៤ ដោយសារតែចំនួនទេសចរចិន ទំនងជាធ្លាក់ចុះក្រោមគោលដៅដែលបានកំណត់ចំនួន ៤.៤ លាននាក់ ។
អភិបាលទេសចរណ៍ថៃ លោកស្រី Thapanee Kiatphaibool បានលើកឡើងថា ទោះបីរដ្ឋាភិបាលសម្រេចលើកលែងទិដ្ឋាការសម្រាប់ជនជាតិចិនរយៈពេល ៥ ខែកន្លងមកក៏ដោយ ប៉ុន្តែលំហូរនៃភ្ញៀវទេសចរចិនប្រចាំថ្ងៃមានចំនួនត្រឹមតែ ៨,០០០ ទៅ ១០,០០០ នាក់ប៉ុណ្ណោះ ។
បន្ទាប់ពីវិស្សមកាលមាសនៅក្នុងប្រទេសចិន លំហូរនៃអ្នកទស្សនានៅតែមកជាប់លាប់ជាមធ្យម ១០,០០០ នាក់ ដែលស្រដៀងទៅនឹងចំនួនប្រចាំថ្ងៃពីប្រទេសម៉ាឡេស៊ី ។ កត្តានេះ អាជ្ញាធរទេសចរណ៍ថៃ នឹងរងចាំរហូតដល់ចុងឆ្នាំ ដើម្បីវាយតម្លៃធ្វើយ៉ាងណារកវិធីបង្កើនចំនួនភ្ញៀវទេសចរណ៍ចិនប្រចាំថ្ងៃឲ្យបានប្រមាណ ១៥,០០០ នាក់ ។
ទន្ទឹមនឹងនេះ មិនត្រឹមតែទេសចរចិនមួយឡើយ អាជ្ញាធរទេសចរណ៍ក៏កំពុងពិចារណាលើការពន្យារ ក៏ដូចជាលើកលែងសម្រាប់ទីផ្សារចំនួន ៤ ប្រទេសផ្សេងទៀតផងដែររួមមាន កាហ្សាក់ស្ថាន រុស្ស៊ី ឥណ្ឌា និងតៃវ៉ាន់ ។
ទោះបីជាគោលដៅរបស់អាជ្ញាធរទេសចរណ៍ក្នុងការទាក់ទាញភ្ញៀវទេសចរចិនរហូតដល់ ៤.៤ លាននាក់នៅឆ្នាំនេះក៏ដោយ ប៉ុន្តេសមាគមភ្នាក់ងារទេសចរណ៍ថៃ (ATTA) រំពឹងថា នឹងមានត្រឹមតែ ៣.៥ លាននាក់ប៉ុណ្ណោះ ពោលតិចជាងគោលដៅឆ្ងាយណាស់ ។
គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ភ្ញៀវទេសចរចិនមានប្រមាណ ២.៨៣ លាននាក់ប៉ុណ្ណោះ បានចូលមកកម្សាន្តនៅប្រទេសថៃ ហើយជាប់ចំណាត់ថ្នាក់ទី ២ បន្ទាប់ពីភ្ញៀវទេសចរម៉ាឡេស៊ីដែលមានចំនួន ៣.៦៩ លាននាក់ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ The Nation Thailand

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់