ព័ត៌មានអន្ដរជាតិ
បៃដិន បញ្ជូន B-1 ៤គ្រឿងទៅន័រវែស ជាសារគំរាម ពូទីន
លោកប្រធានាធិបតី ចូ បៃដិន កំពុងដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកធុន B-1 ចំនួន៤គ្រឿងទៅកាន់ប្រទេសន័រវែស ដើម្បីបង្ហាញដល់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ថា សហរដ្ឋអាមេរិកនឹងការពារសម្ព័ន្ធមិត្តមួយនេះប្រសិនបើរុស្ស៊ី បង្ហាញការឈ្លានពាននៅតំបន់អាក់ទិក។
CNN បានរាយការណ៍ពីការដាក់ពង្រាយនេះកាលពីថ្ងៃចន្ទដោយនិយាយថា យន្តហោះទម្លាក់គ្រាប់បែកនិងយោធាអាមេរិកប្រមាណ២០០នាក់ដែលឈរជើងនៅឯមូលដ្ឋានទ័ពអាកាស Dyess ក្នុងរដ្ឋ Texas នឹងត្រូវបញ្ជូនទៅមូលដ្ឋានទ័ពអាកាស Orland ក្នុងប្រទេសន័រវែស។
CNN ផ្សាយថា ក្នុងរយៈពេលបីសប្តាហ៍ បេសកកម្មនឹងចាប់ផ្តើមនៅតំបន់អាក់ទិកនិងក្នុងដែនអាកាសអន្តរជាតិ ជិតឆ្នេរភាគពាយព្យរបស់ប្រទេសរុស្ស៊ី។
កាលពីមុន បេសកកម្មយោធាអាមេរិកលើតំបន់អាក់ទិក គឺមានប្រភពមកពីចក្រភពអង់គ្លេស។
ការដាក់ពង្រាយទៅកាន់ប្រទេសន័រវែសគឺជាសញ្ញាបង្ហាញថា សហរដ្ឋអាមេរិកត្រៀមខ្លួនកាន់តែខ្លាំងជាងមុនដើម្បីដោះស្រាយការឈ្លានពានរបស់រុស្ស៊ីនៅក្នុងតំបន់។
លោក បៃដិន បានបញ្ជាក់យ៉ាងច្បាស់ថា លោកគ្រោងប្រកាន់ជំហរម៉ឺងម៉ាត់ប្រឆាំងនឹងរុស្ស៊ីជាងប្រធានាធិបតីមុនគឺលោក ដូណាល់ ត្រាំ។
CNN រាយការណ៍ថា ក្រសួងការពារជាតិអាមេរិកមានការព្រួយបារម្ភអំពីសកម្មភាពរបស់រុស្ស៊ីនៅតំបន់អាក់ទិក ដោយសារតែប្រទេសនេះអាចព្យាយាមបិទសិទ្ធិចូលផ្លូវទឹកសមុទ្រនិងធនធានធម្មជាតិ ខណៈ២៥ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់រុស្ស៊ីគឺជាប់ទាក់ទងទៅនឹងអ៊ីដ្រូកាបូនដែលត្រូវបានរកឃើញនៅភាគខាងជើងនៃតំបន់អាក់ទិក៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ លោក ចូ បៃដិន ផ្លាស់ប្ដូរមធ្យោបាយធ្វើដំណើរទៅស្បថចូលកាន់តំណែង ដោយព្រួយបារម្ភពីសន្តិសុខ

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ១៨ ម៉ោង ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី