ព័ត៌មានអន្ដរជាតិ
អាស៊ានស្របគ្នាថា កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិកណាមួយ មិនគួរប៉ះពាល់ដល់ប្រទេសសមាជិកណាឡើយ
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានឱ្យដឹងថា បណ្ដាមេដឹកនាំនៃសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានយល់ស្របគ្នាកាលពីថ្ងៃអង្គារថា កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីណាមួយជាមួយសហរដ្ឋអាមេរិកជុំវិញបញ្ហាពន្ធគយ មិនគួរបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចនៃប្រទេសជាសមាជិកណាមួយឡើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

មេដឹកនាំម៉ាឡេស៊ី ដែលជាប្រធាននៃអាស៊ានឆ្នាំនេះ បាននិយាយថា ក្រុមមេដឹកនាំបានព្រមព្រៀងគ្នាក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងគូឡាឡាំពួរថា កិច្ចព្រមព្រៀងណាមួយដែលបានចរចាជាមួយអាមេរិក ត្រូវតែធានាការការពារផលប្រយោជន៍នៃតំបន់ទាំងមូល។
គួរគូសបញ្ជាក់ថា កិច្ចប្រជុំអាស៊ានធ្វើឡើងចំពេលមានការប្រែប្រួលទីផ្សារពិភពលោក កំណើនយឺតយ៉ាវនៃសេដ្ឋកិច្ចសកល និងភាពមិនប្រាកដប្រជាជុំវិញសង្គ្រាមពាណិជ្ជកម្ម ក្រោមគោលនយោបាយពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រួមទាំងពន្ធគយបដិការ។
ប្រទេសនៅអាស៊ីអាគ្នេយ៍ ស្ថិតក្នុងចំណោមតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត ជាមួយនឹងអត្រាពន្ឌចន្លោះពី ១០ ទៅ ៤៩ ភាគរយ។ ពន្ធនេះនឹងត្រូវអនុវត្ត ប្រសិនបើការចរចាមិនសម្រេចបានមុនថ្ងៃទី ៩ កក្កដា ពោលគឺកាលផុតកំណត់នៃការពន្យារពេល ៩០ ថ្ងៃ របស់លោក ត្រាំ។

លោក អាន់វ៉ា បាននិយាយទៀតថា៖ «ខណៈបន្តដំណើរការការចរចាទ្វេភាគី ការឯកភាពគ្នាបានកើនឡើងថា អាស៊ានគួរតែធ្វើការសម្រេចចិត្តដោយមិនធ្វើឱ្យប៉ះពាល់ដល់ប្រទេសណាមួយឡើយ»។ កាលពីថ្ងៃចន្ទ លោក អាន់វ៉ា បានសរសេរលិខិតទៅកាន់លោកត្រាំ ដោយស្នើឱ្យមានជំនួបស្ដីពីពន្ធគយអាស៊ាន-អាមេរិក។
អាស៊ាន ដែលជាតំបន់មានផលិតផលក្នុងស្រុកសរុបជាង ៣,៨ ទ្រីលានដុល្លារ កំពុងស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់ទាក់ទងនឹងសហរដ្ឋអាមេរិក ដែលជាទីផ្សារដ៏ធំបំផុតសម្រាប់ការនាំចេញ និងកំណើនសេដ្ឋកិច្ចរបស់ប្លុក។
ប្លុកដែលមានសមាជិកទាំង ១០ ប្រទេសនេះ កាលពីថ្ងៃអង្គារ បានចេញផ្សាយផែនការយុទ្ធសាស្រ្តរយៈពេល ៥ ឆ្នាំ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការធ្វើសមាហរណកម្មសេដ្ឋកិច្ច។ កិច្ចប្រជុំកាលពីថ្ងៃអង្គារ ក៏បានរួមបញ្ចូលផងដែរនូវការប្រជុំគ្នាផ្នែកសេដ្ឋកិច្ចរបស់មេដឹកនាំអាស៊ាន ជាមួយបណ្តាប្រទេសឈូងសមុទ្រ និងចិន ដែលតំណាងដោយនាយករដ្ឋមន្ត្រី លី ឈាំង៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


