ព័ត៌មានអន្ដរជាតិ
តើប្រទេស និងវិស័យអ្វីខ្លះរបស់ EU ងាយរងគ្រោះខ្លាំងជាងគេដោយសារពន្ធ ត្រាំ?
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីសប្ដាហ៍មុន បានប្រកាសដំឡើងពន្ធ ៥០ ភាគរយ លើទំនិញនាំចូលពីសហភាពអឺរ៉ុប (EU) ចាប់ពីដើមខែមិថុនា មុនប្ដូរកាលបរិច្ឆេទនេះទៅថ្ងៃ ៩ កក្កដា វិញ ដោយសំអាងថា ប្លុកសេដ្ឋកិច្ចដ៏ធំមួយនេះពិបាកចរចាគ្នា។

នេះបង្កក្ដីបារម្ភកាន់តែធំសម្រាប់ EU ដែលនាំចេញទំនិញប្រមាណ ៥៣០ ប៊ីលានអឺរ៉ូ ទៅសហរដ្ឋអាមេរិកកាលពីឆ្នាំ ២០២៤។ អ្នកវិភាគភាគច្រើនយល់ស្របថា ពន្ធ ៥០ ភាគរយ ពិតជានឹងនាំឱ្យមានវិបត្តិសេដ្ឋកិច្ចនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ ដែលជំរុញឱ្យធនាគារកណ្តាលអឺរ៉ុប ត្រូវកាត់បន្ថយអត្រាការប្រាក់សំខាន់ៗលើសពីការរំពឹងទុកពីមុន។
ប្រសិនបើអាមេរិកដាក់ពន្ធខ្ពស់លើទំនិញរបស់ EU ផលិតកម្មស្ថិតក្នុងចំណោមវិស័យសំខាន់ៗដែលងាយរងគ្រោះ ដោយសារតែការនាំចេញខ្ពស់ទៅសហរដ្ឋអាមេរិក។ យោងតាមរបាយការណ៍របស់ភ្នាក់ងាររបស់ប្លុក Eurostat ទំនិញនាំចេញសំខាន់ៗបំផុត EU ទៅអាមេរិក គឺផលិតផលវេជ្ជសាស្ត្រ និងឱសថ។
+ មុខបញ្ជីនៃទំនិញរបស់ EU ទៅសហរដ្ឋអាមេរិក ឆ្នាំ ២០២៤ ផ្អែកលើទិន្នន័យ Eurostat
| ទំនិញ | ទំហំនាំចេញឆ្នាំ ២០២៤ (ប៊ីលានដុល្លារ) |
| ផលិតផលឱសថ | ១១៩,៧២ |
| យានយន្ត | ៥០,៨៨ |
| ម៉ាស៊ីនឧស្សាហកម្មទូទៅ | ៣៤,១៨ |
| គ្រឿងម៉ាស៊ីន និងគ្រឿងប្រើប្រាស់ក្នុងផ្ទះ | ៣២,១៣ |
| ម៉ាស៊ីនពិសេសសម្រាប់ឧស្សាហកម្មជាក់លាក់ | ២៦,៣៨ |
| គ្រឿងម៉ាស៊ីន និងឧបករណ៍ផលិតថាមពល | ២៥,០៥ |
| ឧបករណ៍ដែលមានជំនាញវិជ្ជាជីវៈ វិទ្យាសាស្រ្ត និងការត្រួតពិនិត្យ | ២២,៩៣ |
| ឧបករណ៍សម្រាប់ការដឹកជញ្ជូនផ្សេងទៀត | ១៩,៥៦ |
| ផលិតចម្រុះសម្រេច (Miscellaneous manufactured articles) | ១៨,៩៧ |
| សារធាតុគីមីសរីរាង្គ | ១៧,៤ |
+ តើប្រទេស EU ណាខ្លះដែលទំនងរងផលប៉ះពាល់ខ្លាំងបំផុត ដោយពន្ធរបស់សហរដ្ឋអាមេរិក?
ប្រទេស EU ដែលនាំចេញច្រើនជាងគេទៅអាមេរិក ទំនងងាយរងគ្រោះបំផុតចំពោះការដំឡើងពន្ធខ្ពស់របស់លោក ត្រាំ រួមមាន អាល្លឺម៉ង់ អៀរឡង់ អ៊ីតាលី និងបារាំង។
អាឡឺម៉ង់ គឺជាប្រទេសនាំចេញទំនិញធំបំផុតទៅអាមេរិកក្នុងឆ្នាំ ២០២៤ ដោយសារតែបរិមាណច្រើននៃការនាំចេញយានយន្ត និងផលិតផលឱសថ។
អៀរឡង់ក៏ដូចគ្នា ដោយសារប្រទេសនេះសម្បូររោងចក្រផលិតកម្មរបស់ក្រុមហ៊ុនឱសថ។ អ៊ីតាលីឯណោះវិញ ក៏ស្ថិតក្នុងចំណោមរដ្ឋសមាជិកដែលងាយរងគ្រោះផងដែរ ដោយមានការប៉ះពាល់ខ្លាំងក្នុងឧបករណ៍ដឹកជញ្ជូន ការផលិតរថយន្ត ម៉ូដ (Fashion) និងឱសថ។

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


