Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល បញ្ជាឲ្យប្រជាជនប៉ាឡេស្ទីនជម្លៀស ប៉ុន្តែតើពួកគេត្រូវទៅណា បើគ្រាប់បែកនៅតែធ្លាក់គ្រប់កន្លែង អ៊ីចឹង?

បានផុស

នៅ

យោធាអ៊ីស្រាអែល បានបញ្ជាឲ្យជម្លៀសប្រជាជនប៉ាឡេស្ទីន ចេញពីតំបន់ហ្គាហ្សាភាគខាងត្បូង ទាំងដែលខ្លួនមិនព្រមបញ្ឈប់ការទម្លាក់គ្រាប់បែកនៅក្នុងតំបន់ ក្រោយបទឈប់បាញ់កន្លងផុតទៅកាលពីថ្ងៃសុក្រសប្តាហ៍មុន។ ប៉ុន្តែប៉ាឡេស្ទីននិងក្រុមសិទ្ធិមនុស្ស បានចោទជាសំណួរថា ហេតុអ្វីពីមុន អ៊ីស្រាអែលសម្រេចចិត្តទម្លាក់គ្រាប់បែកនៅភាគខាងត្បូង ដែលខ្លួនប្រកាសថាជាតំបន់សុវត្ថិភាពទៅវិញ?

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុនេះហើយ ធ្វើឲ្យប្រជាជនប៉ាឡេស្ទីននៅហ្គាហ្សា ខ្លាចរអាមិនហ៊ានទៅណាទៀតឡើយ ស្របពេលដែលប្រជាជនប៉ាឡេស្ទីនជាង ១ លាននាក់ ត្រូវបានជម្លៀសចេញពីតំបន់ហ្គាហ្សាភាគខាងជើងរួចទៅហើយ ចាប់តាំងពីថ្ងៃទី១៣ ខែតុលា នៅពេលដែលយោធាអ៊ីស្រាអែលបញ្ជាឲ្យជម្លៀសប្រជាជនទៅកាន់ភាគខាងត្បូងក្នុងរយៈពេល ២៤ ម៉ោង ខណៈប្រជាជនប៉ាឡេស្ទីនជាង ១៥,៥០០ នាក់ត្រូវបានសម្លាប់ ហើយតំបន់ហ្គាហ្សាភាគខាងជើង ត្រូវកម្ទេចដោយការទម្លាក់គ្រាប់បែកមិនប្រណីដៃ ។

យោងតាមទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ OCHA បានឲ្យដឹងថា ជនជាតិប៉ាឡេស្ទីនប្រហែល ៩៥៨,០០០ នាក់ បានផ្លាស់ទីលំនៅក្នុងជម្រករបស់ UNRWA ចំនួន ៩៩ ទាំងនៅកណ្តាល និងភាគខាងត្បូងនៃតំបន់ហ្គាហ្សា ។ OCHA រាយការណ៍ទៀតថា ជម្រករបស់ UNRWA នៅទីក្រុង Khan Younis ឥឡូវនេះមានមនុស្សរស់នៅកកកុញ និងគ្មានអនាម័យឡើយ ជាហេតុបង្កការផ្ទុះឡើងនៃមេរោគឆ្លង និងជំងឺនានាដូចជាជំងឺរលាកថ្លើមប្រភេទ A ជាដើម។

អ៊ីស្រាអែល ប្រកាសថា ទីក្រុង Khan Younis គឺជាតំបន់ប្រយុទ្ធដ៏គ្រោះថ្នាក់ ក្រោយបទឈប់បាញ់បានបញ្ចប់ ហើយពួកគេក៏បើកការវាយលុកទីក្រុងធំបំផុតទីពីរ ដែលមានប្រជាជនរស់នៅប្រមាណ ៤៣ ម៉ឺននាក់មួយនេះតែម្តង ។

(រូបថត៖ AFP)

កាលពីថ្ងៃអាទិត្យ យោធាអ៊ីស្រាអែលបានកំណត់ឲ្យអ្នកក្រុង Khan Younis ប្រហែល ២០ ភាគរយត្រូវជម្លៀសជាបន្ទាន់ផងដែរ ។ យ៉ាងណាទោះអ៊ីស្រាអែលចេញបញ្ជាជម្លៀសក៏ពិតមែន តែពួកគេនៅតែបន្តទម្លាក់គ្រាប់បែកដដែល ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៨០០ នាក់នៅក្នុងតំបន់ហ្គាហ្សា នារយៈពេល ៣ ថ្ងៃកន្លងមកនេះ ។

មុនបទឈប់បាញ់បញ្ចប់ ទីក្រុង Khan Younis គឺជាកន្លែងដែលគេកំណត់ថាមានសុវត្ថិភាព ហើយប្រជាជនប៉ាឡេស្ទីនដែលផ្លាស់ទីលំនៅចំនួន ២១៥,០០០ នាក់ កំពុងស្នាក់នៅក្នុងជម្រករបស់ UNRWA ចំនួន ៣៤ នៅទីនោះ។

ហើយកាលពីថ្ងៃសុក្រ ទី១ខែធ្នូ កងទ័ព​អ៊ីស្រាអែល បានបញ្ចេញផែនទី​តាម​អ៊ីនធឺណិត ដោយ​បែងចែក​តំបន់​នេះ​ជា​ប្លុក​​ជាង ៦០០ផ្សេងពីគ្នា។ ផែនទីនោះ បានស្នើឲ្យជនស៊ីវិលហ្គាហ្សា ត្រូវស្គាល់ពីប្លុកនៅជិតតំបន់រស់នៅរបស់ពួកគេ និងត្រូវជម្លៀសចេញពេលដែលមានបញ្ជា។

(រូបថត៖ PBS)

ទោះបីជាយ៉ាងណាក៏ដោយ ខិត្តប័ណ្ណប្រាប់ឲ្យជម្លៀសដែលចែកចាយជាបន្តបន្ទាប់ គឺមិនដូចការព្រមានតាមអ៊ីនធឺណិតឡើយ ហេតុនេះហើយធ្វើឲ្យប្រជាជនស្រឡាំងកាំងតែម្តង ដោយមិនដឹងថាត្រូវទៅទីណា។

ជាងនេះទៅទៀត ប្រជាជនហ្គាហ្សាជាច្រើន មិនមានលទ្ធភាពចូលមើលផែនទីដែលបង្ហោះលើអ៊ីនធឺណិតបានឡើយ ព្រោះហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ត្រូវបានបំផ្លាញ។

យោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនកំពុងកំណត់តំបន់សុវត្ថិភាព សម្រាប់ជនស៊ីវិល ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់ពួកគេ។ ប៉ុន្តែអ្នកកាសែត Al Jazeera និងប្រជាជនបានសម្តែងក្តីបារម្ភថា វាពិបាកក្នុងការធ្វើតាមបញ្ជាទាំងនេះក្នុងពេលវេលាជាក់ស្តែងណាស់ ព្រោះវាពិតជាគ្មានទីជម្រក និងកន្លែងសុវត្ថិភាពពិតមែន។

គិតត្រឹមថ្ងៃទី២៣ ខែវិច្ឆិកា UNRWA បានរាយការណ៍ថា មានជនភៀសខ្លួនប៉ាឡេស្ទីនចំនួន ១៩១ នាក់ដែលកំពុងរស់នៅក្នុងជម្រក ត្រូវបានសម្លាប់ និង ៧៩៨ នាក់រងរបួស ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ តួកគី៖ ថ្ងៃណាមួយ ICC នឹងចោទប្រកាន់លោក Netanyahu ពីបទឧក្រិដ្ឋកម្មសង្គ្រាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ២ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម