ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ប្តេជ្ញាបន្តសង្គ្រាមនៅហ្គាហ្សា ទោះមានឬគ្មានការគាំទ្រពីអន្តរជាតិ ក៏ដោយ
កាលពីថ្ងៃពុធទី១៣ខែធ្នូ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Eli Cohen បានប្តេជ្ញាថា ទីក្រុងហ្ស៊េរុយសាឡិម នឹងបន្តសង្រ្គាមនៅតំបន់ហ្គាហ្សា ទោះមានឬគ្មានការគាំទ្រពីអន្តរជាតិក៏ដោយ។

ថ្លែងក្នុងជំនួបជាមួយអនុរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី Tim Watts នៅទីក្រុងហ្ស៊េរុយសាឡិម លោក Cohen និយាយថា បទឈប់បាញ់នៅតំបន់ហ្គាហ្សា នឹងជាកាដូដល់ក្រុមហាម៉ាស ហើយអនុញ្ញាតឲ្យចលនានេះវិលត្រលប់មកវិញ និងគំរាមកំហែងដល់ប្រជាជនអ៊ីស្រាអែល។
ការបញ្ជាក់ខាងលើកើតឡើងមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Joe Biden អះអាងថា អ៊ីស្រាអែលកំពុងបាត់បង់ការគាំទ្រជុំវិញពិភពលោក ហើយនាយករដ្ឋមន្ត្រី Benjamin Netanyahu ត្រូវតែពង្រឹងនិងផ្លាស់ប្តូរ រដ្ឋាភិបាលរបស់គាត់។
លោក Biden និយាយក្នុងកម្មវិធីរៃអង្គាសថវិកានៅទីក្រុងវ៉ាស៊ីនតោនថា “នេះគឺជារដ្ឋាភិបាលអភិរក្សនិយមបំផុតនៅក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល។ រដ្ឋាភិបាលរបស់លោក Netanyahu មិនចង់បានដំណោះស្រាយរដ្ឋពីរទេ”។

គួររម្លឹកឡើងវិញ អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកមិនប្រណីដៃ ដាក់ការឡោមព័ទ្ធ និងបើកការវាយលុកជើងគោកនៅតំបន់ហ្គាហ្សាស្ទ្រីប ជាការសងសឹកចំពោះការវាយប្រហារឆ្លងដែនដោយក្រុមហាម៉ាសកាលពីថ្ងៃទី៧ខែតុលា។
យោងតាមអាជ្ញាធរសុខាភិបាលហ្គាហ្សា, ជនជាតិប៉ាឡេស្ទីន ១៨៦០៨នាក់ត្រូវបានសម្លាប់ និង៥០៥៩៤នាក់រងរបួសក្នុងការវាយលុករបស់អ៊ីស្រាអែល ចាប់តាំងពីពេលនោះមក។
ចំណែកតួលេខមនុស្សស្លាប់នៅអ៊ីស្រាអែល ក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស គឺមានចំនួន១២០០នាក់ ខណៈចំណាប់ខ្មាំងប្រហែល១៣៩នាក់នៅតែកំពុងជាប់ឃុំ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Anadolu
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


