ព័ត៌មានអន្ដរជាតិ
លោក បៃដិន៖ អ៊ីស្រាអែល កំពុងបាត់ការគាំទ្រជាសកល ដោយសារប្រតិបត្តិការទម្លាក់គ្រាប់បែកនៅ ហ្គាហ្សា
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និយាយថា អ៊ីស្រាអែល ចាប់ផ្តើមបាត់បង់ការគាំទ្រជាសកលហើយ ដោយសារតែការទម្លាក់គ្រាប់បែកមិនរើសមុខ នៅតំបន់ហ្គាហ្សា។

ការអត្ថាធិប្បាយរបស់គាត់ធ្វើឡើងចំពោះម្ចាស់ជំនួយ ក្នុងព្រឹត្តិការណ៍រៃអង្គាសប្រាក់កាលពីថ្ងៃអង្គារទី១២ខែធ្នូ ហើយនេះត្រូវបានគេមើលឃើញថា ជាការរិះគន់ខ្លាំងបំផុតរបស់គាត់ ចំពោះថ្នាក់ដឹកនាំអ៊ីស្រាអែល។
លោក បៃដិន បានផ្តល់ការគាំទ្រជាសាធារណៈឥតងាករេដល់អ៊ីស្រាអែល ចាប់តាំងពីក្រុមហាម៉ាស បើកការវាយប្រហាររបស់ខ្លួនកាលពីថ្ងៃទី៧ខែតុលា ហើយថ្វីបើគាត់តែងតែរំលឹកថា អ៊ីស្រាអែលអាចពឹងផ្អែកលើការគាំទ្ររបស់សហរដ្ឋអាមេរិកក៏ដោយ ប៉ុន្តែពេលនេះ គាត់ស្រាប់តែចេញការព្រមានដោយផ្ទាល់ទៅកាន់រដ្ឋាភិបាលទីក្រុងហ្ស៊េរុយសាឡិម តែម្តង។
លោកបានប្រាប់ម្ចាស់ជំនួយចំពោះយុទ្ធនាការឃោសនាបោះឆ្នោតអាណត្តិទី២ឆ្នាំ២០២៤ថា “សន្តិសុខរបស់អ៊ីស្រាអែល អាចពឹងផ្អែកលើសហរដ្ឋអាមេរិក ប៉ុន្តែឥឡូវនេះពួកគេខ្លាំងសហរដ្ឋអាមេរិកទៅទៀត ប៉ុន្តែពួកគេចាប់ផ្តើមបាត់បង់ការគាំទ្រជាសកលហើយ ដោយសារការទម្លាក់គ្រាប់បែកមិនរើសមុខដែលកំពុងកើតឡើង”។

ទោះបីជាយ៉ាងណាក៏ដោយ លោក បៃដិន បន្ថែមថា មិនបាច់សួរអំពីតម្រូវការដើម្បីកម្ចាត់ក្រុមហាម៉ាសទេ ហើយអ៊ីស្រាអែលមានសិទ្ធិគ្រប់យ៉ាងក្នុងការធ្វើដូច្នេះ។
មុននេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ក៏និយាយដែរថា ភាគីទាំងពីរ ខ្វែងគំនិតគ្នាលើវិធីគ្រប់គ្រងស្ថានភាពតំបន់ហ្គាហ្សា ក្រោយចប់សង្គ្រាម។
លោក Netanyahu និយាយក្នុងវីដេអូមួយកាលពីថ្ងៃអង្គារទី១២ខែធ្នូថា “ពិតណាស់ មានការខ្វែងគំនិតគ្នាមែន រវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល អំពីសម័យក្រោយអស់ក្រុមហាម៉ាស។ ខ្ញុំចង់បង្ហាញជំហររបស់ខ្ញុំឲ្យបានច្បាស់ ខ្ញុំនឹងមិនអនុញ្ញាតឲ្យអ៊ីស្រាអែល សាងកំហុសដូចកិច្ចព្រមព្រៀងសន្តិភាពទីក្រុង អូស្លូ ទេ”។

យ៉ាងណាក្តី លោក Netanyahu មិនបានបញ្ជាក់ថាតើនោះជាកំហុសអ្វីទេ។ ទីក្រុងអូស្លូ នៃប្រទេសន័រវែស គឺជាកន្លែងភាគីទាំង២ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឆ្នាំ១៩៩៣ ដោយមានសហរដ្ឋអាមេរិកជាអ្នកសម្រុះសម្រួល ដែលក្នុងនោះ អ៊ីស្រាអែល ទទួលយកអង្គការរំដោះប៉ាឡេស្ទីន (PLO) ជាអ្នកតំណាងប្រជាជនប៉ាឡេស្ទីន។
កាលនោះ ភាគីទាំងពីរបានព្រមព្រៀងគ្នាថា អាជ្ញាធរប៉ាឡេស្ទីននឹងគ្រប់គ្រងតំបន់ វេសប៊េង និង ហ្គាហ្សាស្រ្ទីប ដោយនាំក្តីសង្ឃឹមសម្រាប់គោលការណ៍ដើម្បីសម្រេចបាននូវគំរូរដ្ឋពីរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លោក Netanyahu ទម្លាយមូលហេតុដែលអ៊ីស្រាអែលនិងអាមេរិក ខ្វែងគំនិតគ្នា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


