ព័ត៌មានអន្ដរជាតិ
មេដឹកនាំក្រុមហាម៉ាស ដាក់លក្ខខណ្ឌ សម្រាប់ការចរចាសន្តិភាព
ប្រធានការិយាល័យនយោបាយរបស់ចលនាហាម៉ាស លោក Ismail Haniyeh និយាយថា ក្រុមសកម្មប្រយុទ្ធនេះ បើកចំហសម្រាប់ការចរចាដើម្បីបញ្ចប់សង្គ្រាមជាមួយអ៊ីស្រាអែល ប៉ុន្តែលក្ខខណ្ឌគឺថា កិច្ចព្រមព្រៀងណាមួយអាចកើតឡើងបាន លុះត្រាតែមានការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ។

ក្នុងសុន្ទរកថាតាមទូរទស្សកាលពីថ្ងៃពុធទី១៣ខែធ្នូ លោក Haniyeh និយាយថា ក្រុមហាម៉ាស ត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចសន្ទនាជាមួយអ៊ីស្រាអែល ដោយសង្ឃឹមថា កិច្ចពិភាក្សានាពេលអនាគតអាចនាំឲ្យប្រជាជនប៉ាឡេស្ទីន មានសណ្តាប់ធ្នាប់ទាំងនៅតំបន់ West Bank និង Gaza Strip។
លោកលើកឡើងថា “យើងបើកចំហដើម្បីពិភាក្សាអំពីការរៀបចំ ឬគំនិតផ្តួចផ្តើមណាមួយដែលអាចបញ្ចប់ការវាយលុកនិងនាំទៅរកផ្លូវនយោបាយដែលធានាសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីន ឲ្យមានរដ្ឋឯករាជ្យ ហើយទីក្រុងហ្ស៊េរុយសាឡិមជារដ្ឋធានីរបស់ខ្លួន”។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីរូបនេះព្រមានទៀតថា ការប៉ុនប៉ងណាមួយដើម្បីដកក្រុមហាម៉ាស និងក្រុមប្រដាប់អាវុធផ្សេងទៀតចេញពីតំបន់តាំងទីលំនៅក្រោយសង្គ្រាម នឹងបង្កជាបញ្ហា។ លោកនិយាយថា “ក្រុមប្រឆាំងទាំងនេះ ត្រូវតែចូលរួមនៅក្នុងដំណើរការនេះ”។
ការអត្ថាធិប្បាយរបស់លោក Haniyeh កើតឡើងមួយថ្ងៃ បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu លើកឡើងថា អ៊ីស្រាអែល ច្បាស់ជាមិនសាងកំហុសដូចកិច្ចព្រមព្រៀងសន្តិភាពទីក្រុង អូស្លូ ម្តងទៀតឡើយ”។

លោក Netanyahu មិនបានបញ្ជាក់ថាតើនោះជាកំហុសអ្វីទេ ប៉ុន្តែទីក្រុងអូស្លូ នៃប្រទេសន័រវែស គឺជាកន្លែងភាគីទាំង២ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឆ្នាំ១៩៩៣ ដោយមានសហរដ្ឋអាមេរិកជាអ្នកសម្រុះសម្រួល ដែលក្នុងនោះ អ៊ីស្រាអែល ទទួលយកអង្គការរំដោះប៉ាឡេស្ទីន (PLO) ជាអ្នកតំណាងប្រជាជនប៉ាឡេស្ទីន។
ថ្វីបើពីមុន អ៊ីស្រាអែល ទទួលយកគំនិតនេះជាគោលការណ៍ក៏ពិតមែន ប៉ុន្តែដំណើរការដែលបង្កើតឡើងដោយកិច្ចព្រមព្រៀងទីក្រុងអូស្លូ បានបែកបាក់តាំងពីយូរយារណាស់មកហើយ។
ជាង៣០ឆ្នាំក្រោយមក ទាហានអ៊ីស្រាអែលបន្តកាន់កាប់តំបន់ West Bank។ កន្លែងតាំងទីលំនៅរបស់ជនជាតិជ្វីហ្វ បានកើនឡើងជាលំដាប់ក្នុងប៉ុន្មានឆ្នាំចុងក្រោយ ខណៈរដ្ឋាភិបាលអ៊ីស្រាអែល បន្តការរឹតត្បិតយ៉ាងតឹងរ៉ឹងជុំវិញតំបន់ហ្គាហ្សាស្ទ្រីប៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក Netanyahu ទម្លាយមូលហេតុដែលអ៊ីស្រាអែលនិងអាមេរិក ខ្វែងគំនិតគ្នា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


