Connect with us

ព័ត៌មានអន្ដរជាតិ

មេទ័ពមីយ៉ាន់ម៉ា ថ្លែងជាសាធារណៈលើកដំបូងទាក់ទងនឹងបាតុកម្ម

បានផុស

នៅ

ប្រមុខរដ្ឋាភិបាលយោធាថ្មីរបស់ប្រទេសមីយ៉ាន់ម៉ា បានព្រមានដល់មន្រ្តីរដ្ឋការឲ្យវិលត្រឡប់ទៅធ្វើការវិញ ហើយបានជំរុញឲ្យប្រជាជនបញ្ឈប់ការប្រមូលផ្តុំគ្នាធំៗដើម្បីចៀសវាងការរីករាលដាលនៃវីរុសកូរ៉ូណា ខណៈការតវ៉ាថ្ងៃទី៦ប្រឆាំងនឹងការគ្រប់គ្រងរបស់កងទ័ពបានរាលដាលពាសពេញប្រទេស។

ឧត្ដមសេនីយ៍ Min Aung Hlaing បានថ្លែងជាសាធារណៈលើកដំបូងទាក់ទងនឹងបាតុកម្មកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ដោយស្តីបន្ទោសទៅលើក្រុមមនុស្សគ្មានការអៀនខ្មាស់ ដែលឈប់ធ្វើការងារនៅក្នុងចលនាមិនគោរពច្បាប់ស៊ីវិល។ គ្រូពេទ្យ គ្រូបង្រៀន កម្មករផ្លូវដែកនិងបុគ្គលិករដ្ឋាភិបាលជាច្រើនទៀតបានចូលរួមក្នុងបាតុកម្ម។

លោកនិយាយថា “អ្នកដែលនៅឆ្ងាយពីភារកិច្ចរបស់ពួកគេ ត្រូវបានស្នើសុំឲ្យត្រឡប់ទៅបំពេញភារកិច្ចរបស់ពួកគេជាបន្ទាន់ ដើម្បីផលប្រយោជន៍ប្រទេសនិងប្រជាជន”។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញដោយសេវាកម្មព័ត៌មានរបស់កងទ័ព លោកក៏បានជំរុញប្រជាជនឲ្យចៀសវាងការប្រមូលផ្ដុំគ្នាផងដែរ ដោយលោកបាននិយាយថា ការប្រមូលផ្តុំគ្នានឹងជំរុញឲ្យមានការរីករាលដាលនៃវីរុសកូរ៉ូណា។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅទូទាំងប្រទេសកាលពីថ្ងៃព្រហស្បតិ៍។

កម្មកររាប់រយនាក់បានប្រមូលផ្តុំនៅតាមដងផ្លូវក្នុងរដ្ឋធានីណៃពិដោ ដោយស្រែកពាក្យស្លោកប្រឆាំងរដ្ឋាភិបាលយោធានិងកាន់ស្លាកគាំទ្រលោកស្រីអ៊ុងសានស៊ូជី។

មនុស្សរាប់ពាន់នាក់ក៏បានធ្វើបាតុកម្មនៅទីក្រុងយ៉ាំងហ្គោនដែលជាទីក្រុងធំបំផុតរបស់មីយ៉ាន់ម៉ាផងដែរ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN នឹងបើកសម័យប្រជុំពិសេសស្តីពីស្ថានភាព មីយ៉ាន់ម៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
នយោបាយ១៩ នាទីutes មុន

បណ្ឌិត ឥន សុផល៖នាយករដ្ឋមន្ត្រីថៃនៅក្មេងខ្ចីផ្នែកនយោបាយពេក ត្រូវក្រុមអាមាត្យ និងយោធា ក្រឡុកឡើងវង្វេងប្រវត្តិសាស្ត្រហើយ!

ព័ត៌មានជាតិ៤១ នាទីutes មុន

កម្ពុជាបន្តធ្លាក់ភ្លៀង ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដល់ថ្ងៃទី១០ ខែមិថុនា

ព័ត៌មានជាតិ២ ម៉ោង មុន

ច្រកទាំង៥ ក្នុងខេត្តបាត់ដំបង ត្រូវបានភាគីថៃ បិទជាឯកតោភាគី ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៤ ល្ងាច

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្រ្តីអាមេរិករង​របួសព្រោះឆ្កែខាំជាង ៨០០ កន្លែង វះកាត់ ២៨ដង និងប្រើពេលព្យាបាលជិត៤ឆ្នាំ

ព័ត៌មានជាតិ១០ ម៉ោង មុន

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ត្រៀមបង្ហាញស្នាដៃនិស្សិត២ប្រភេទ ក្នុង​ទិវា​ជាតិ​អប់​រំបណ្តុះបណ្តាល​បច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨

Sokha Hotels

ព័ត៌មានពេញនិយម