ព័ត៌មានអន្ដរជាតិ
រកឃើញប្រអប់ខ្មៅយន្តហោះឆ្នាំសមុទ្រ ជប៉ុន ដែលបុកគ្នាស្លាប់មនុស្ស ៥ នាក់
អ្នកស៊ើបអង្កេតរួមជាមួយក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជប៉ុនបានប្រាប់ទូរទស្សន៍ NHK ថា នៅពេលនេះក្រុមមន្ត្រីបានរកឃើញប្រអប់ខ្មៅរបស់យន្តហោះឆ្មាំសមុទ្រជប៉ុនដែលបានបុកគ្នាជាមួយយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airline (JAL) នៅអាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូ ។

លោក Fujiwara Takuya ប្រធានក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនបានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃពុធនេះថា ក្រុមអ្នកស៊ើបអង្កេតបានពិនិត្យលើតួយន្តហោះ និងបំណែកដែលនៅរាយប៉ាយរបស់យន្តហោះទាំងពីរនេះរួចហើយ ហើយឥឡូវនេះក្រុមការងារនឹងព្យាយាមទាញយកទិន្នន័យពីឧបករណ៍ដែលបានរកឃើញនោះ ។
ទោះយ៉ាងណា ប្រអប់ខ្មៅរបស់យន្តហោះ Airbus A350 របស់ក្រុមហ៊ុន Japan Airline គឺមិនទាន់ប្រទះឃើញនៅឡើយទេ ខណៈលោក Fujiwara បានបញ្ជាក់ថា ក្រុមអ្នកស៊ើបអង្កេតបានរកឃើញដាននៃផលប៉ះពាល់លើតួយន្តហោះទាំងពីរហើយ ប៉ុន្តែមិនទាន់អាចបញ្ជាក់បានថា តើមូលហេតុអ្វីទើបបណ្ដាលឲ្យយន្តហោះទាំងពីរគ្រឿងបុកគ្នាបែបនេះនោះទេ ។

គួរបញ្ជាក់ថា យន្តហោះ Airbus A350 បានរត់ទៅបុកជាមួយយន្តហោះឆ្មាំសមុទ្រ អំឡុងពេលចុះចតនៅអាកាសយានដ្ឋាន Haneda បន្ទាប់ពីហោះចេញពីទីក្រុង Sapporo ភាគខាងជើងជាមួយអ្នកដំណើរ ៣៦៧ នាក់ និងសមាជិកអាកាសយានិក ១២ នាក់ ខណៈខាងយន្តហោះឆ្មាំសមុទ្រមានមនុស្ស ៥ នាក់បានស្លាប់បាត់បង់ជីវិត ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ចុចអាន ៖ គ្រប់គ្នាស្ងើចសរសើរ ជប៉ុន ដែលចាយពេលត្រឹម៩០វិនាទី ជម្លៀសមនុស្សជិត៤០០នាក់ ចេញពីយន្តហោះឆេះ

-
ចរាចរណ៍៣ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម២២ ម៉ោង ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
ចរាចរណ៍៥ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍៥ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
កីឡា៤ ថ្ងៃ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក
-
ចរាចរណ៍១៨ ម៉ោង ago
រថយន្តបុកម៉ូតូសណ្តោង រួចទៅបុករថយន្តមួយទៀត បណ្តាលឱ្យស្លាប់២នាក់និងរបួសធ្ងន់ ស្រាល១១នាក់