ព័ត៌មានអន្ដរជាតិ
បក្សកាន់អំណាច តៃវ៉ាន់ បន្តឈ្នះឆ្នោតជាប្រធានាធិបតីមែន ប៉ុន្តែចាញ់អាសនៈនៅក្នុងសភា
ពលរដ្ឋតៃវ៉ាន់នៅតែផ្ដល់សេចក្ដីទុកចិត្តបោះឆ្នោតឲ្យលោក Lai Ching-te មកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ឈ្នះតំណែងប្រធានាធិបតីដោយទទួលបានសំឡេងជិត ៥.៦ លានសំឡេង ឬ ៤០ ភាគរយនៃសំឡេងឆ្នោតបានការ ប៉ុន្តែបក្សកំពុងកាន់អំណាចមួយនេះបែរជាចាញ់សំឡេងឆ្នោតនៅក្នុងសភា ។

យោងតាមគណៈកម្មាធិការរៀបចំការបោះឆ្នោតតៃវ៉ាន់បានឲ្យដឹងថា នៅក្នុងការបោះឆ្នោតសភាកាលពីថ្ងៃសៅរ៍ ទី១៣ ខែមករា គណបក្ស Kuomintang (KMT) ដែលជាបក្សប្រឆាំងដ៏ធំបំផុតរបស់តៃវ៉ាន់ បានឈ្នះអាសនៈសភាចំនួន ៥២ ក្នុងចំណោមអាសនៈចំនួន ១១៣ របស់សភា ។ ចំណែកគណបក្ស DPP ដណ្តើមបាន ៥១ អាសនៈ ខណៈគណបក្សប្រជាជនតៃវ៉ាន់ (TPP) ទទួលបាន ៨ អាសនៈ ។
ទូរទស្សន៍ជប៉ុន NHK បានរាយការណ៍ថា ការចាញ់សំឡេងឆ្នោតក្នុងសភារបស់គណបក្ស DPP ហាក់ដូចជាឆ្លុះបញ្ចាំងពីការថ្នាំងថ្នាក់ចិត្តជាសាធារណៈចំពោះការកើនឡើងថ្លៃផ្ទះ និងបញ្ហាផ្លូវចិត្តរបស់ពលរដ្ឋពាក់ព័ន្ធនឹងរឿងរ៉ាវជាមួយចិនក្រោមការក្ដោបក្ដាប់អំណាចដោយឯកបក្សអស់រយៈពេលជិត ១០ ឆ្នាំមកនេះ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Lai បានលើកឡើងថា ការបរាជ័យរបស់គណបក្ស DPP ក្នុងការកាន់កាប់សំឡេងភាគច្រើននៅក្នុងសភាមានន័យថា កិច្ចខិតខំប្រឹងប្រែងរបស់គណបក្សគឺមិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយនោះទេ ប៉ុន្តែគណបក្សគួរតែគោរពតាមម្ចាស់ឆ្នោត ។
ស្របពេលជាមួយគ្នានេះ សារព័ត៌មាន Focus Taiwan ក៏បានរាយការណ៍ផងដែរថា ការបាត់សំឡេងភាគច្រើននៅក្នុងសភា នឹងបង្កការលំបាកសម្រាប់លោក Lai ក្នុងការអនុវត្តគោលនយោបាយរបស់លោក ក៏ដូចជាគោលនយោបាយរបស់បក្សដែលដាក់ចេញ អំឡុងយុទ្ធនាការឃោសនាបោះឆ្នោតនាពេលកន្លងមក ។

លោក Lai បានប្រកាន់ជំហរថា ចិន និងតៃវ៉ាន់បែងចែកដាច់ពីគ្នា ហើយលោកបានសន្យានឹងបន្តគោលនយោបាយរបស់លោកស្រីប្រធានាធិបតី Tsai Ing-wen ដែលផុតអាណត្ត គឺជំរុញកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ទល់ជាមួយនឹងរដ្ឋាភិបាលទីក្រុងប៉េកាំង ។
គួរបញ្ជាក់ថា គណបក្សប្រឆាំង Kuomintang របស់លោក Hou Yu-ih ទទួលបានសំឡេងឆ្នោតគាំទ្រជិត ៤.៧ លានសំឡេង ខណៈគណបក្សលំដាប់ទី ៣ គឺបក្សប្រជាជនតៃវ៉ាន់ (TPP) របស់លោក Ko Wen-je មានសំឡេងគាំទ្រប្រហែល ៣.៧ លានសំឡេង ខណៈចំនួនអ្នកទៅបោះឆ្នោតមានត្រឹម ៧១.៨៦ ភាគរយប៉ុណ្ណោះ ពោលធ្លាក់ចុះជាង ៣ ភាគរយពីការបោះឆ្នោតអាណត្ត ៤ ឆ្នាំមុន ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ ត្រួសៗពី “វេទិកាសេដ្ឋកិច្ចពិភពលោក” ដែលនឹងមានវត្តមានសម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


