ព័ត៌មានអន្ដរជាតិ
លោក Biden បញ្ចេញផែនការមេចុងក្រោយ បើសភា អាមេរិក នៅតែតឹងដៃដកជំនួយឲ្យ អ៊ុយក្រែន មិនរួច
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីពេលថ្មីៗនេះបានអញ្ជើញជួបជាមួយប្រធានសភា និងថែមទាំងដាក់ចេញផែនការមេរបស់លោកផងដែរ ប្រសិនបើសភានៅតែតឹងដៃមិនព្រមអនុម័តដកជំនួយចេញពីហោប៉ៅផ្ដល់ទៅឲ្យប្រទេសអ៊ុយក្រែន ។ នេះបើយោងតាមការចុះផ្សាយដោយកាសែត The New York Times កាលពីថ្ងៃទី២២ ខែមករាកន្លងទៅ ។

ក្នុងជំនួបនោះ លោក Biden បានព្រមានថា “ប្រសិនបើកញ្ចប់ជំនួយយោធាថ្មីនៅតែមិនបានធ្លាក់ទៅដល់ដៃលោកប្រធានាធិបតី Volodymyr Zelensky ទេនោះ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននឹងសម្រេចដាក់ពង្រាយកម្លាំងទ័ពអាមេរិកទៅកាន់ទឹកដីនៃប្រទេសអង្គការណាតូដែលនៅជាប់ព្រំដែនអ៊ុយក្រែន និងរុស្ស៊ី ព្រោះថា យើងមិនអាចបញ្ជូនទ័ពទៅទឹកដីអ៊ុយក្រែនផ្ទាល់តែម្ដងនោះទេ ដោយសារតែប្រទេសនេះមិនមែនជាសមាជិកណាតូ” ។
ពាក់ព័ន្ធនឹងបញ្ហានេះទៀតសោត សារព័ត៌មានរុស្ស៊ី Sputnik បានរាយការណ៍ថា បងធំអាមេរិកប្រកាសអស់ជំនួយគ្រាក់ៗផ្ដល់ទៅឲ្យរដ្ឋាភិបាលទីក្រុងកៀវតាំងតែពីចុងឆ្នាំ ២០២៣ មកម្ល៉េះ ក្រោយពេលសំណើដាក់ទៅកាន់សភាអាមេរិកដើម្បីសុំថវិកាបន្ថែមសម្រាប់ផ្ដល់ទៅឲ្យរដ្ឋបាលលោក Zelensky នៅតែដកចេញពីហោប៉ៅមិនរួច ខណៈវាក៏ចំពេលពិភពលោកកំពុងដុនដាបផ្នែកសេដ្ឋកិច្ចផងដែរ ។

រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានជះលុយច្រើនជាង ១១០ ពាន់លានដុល្លារក្នុងប្រភេទជំនួយផ្សេងៗគ្នាដើម្បីផ្គត់ផ្គង់ដល់អ៊ុយក្រែន ចាប់តាំងពីផ្ទុះភ្លើងសង្គ្រាមជាមួយរុស្ស៊ីកាលពីខែកុម្ភៈ ឆ្នាំ២០២២ មក ខណៈការផ្ដល់ជំនួយយ៉ាងច្រើនកប់ពពកនេះ កំពុងទាញឲ្យអាមេរិកខ្លួនឯងបែកបាក់ផ្ទៃក្នុង ក៏ដូចជាឈ្លោះទាស់ទែងគ្នាពីសំណាក់សមាជិកសភាផងដែរ ដោយសារតែប្រធានសភាថ្មីរបស់អាមេរិកគឺលោក Mike Johnson ដែលមកពីគណបក្សសាធារណរដ្ឋ គឺជាអ្នកប្រឆាំងអ៊ុយក្រែន ។
ជាការឆ្លើយតបលោក Johnson បានលើកឡើងថា ស្ថានភាពរបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែននៅពេលនេះ គឺពិបាកទទួលយកខ្លាំងណាស់ ជាពិសេសសភាត្រូវការសេចក្ដីពន្យល់ឲ្យកាន់តែក្បោះក្បាយ និងច្បាស់លាស់ពីរដ្ឋបាលលោក Biden អំពីយុទ្ធសាស្ត្រហ្គេមចុងក្រោយរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន ព្រោះថាថវិកាសភាបច្ចុប្បន្នគឺដាក់មុខព្រួញលើការពង្រឹងសន្តិសុខតាមព្រំដែនអាមេរិក ។
គួរបញ្ជាក់ថា រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden បានស្នើសុំថវិកាពីសភាសហរដ្ឋអាមេរិកប្រមាណ ១០៦ ពាន់លានដុល្លារបន្ថែមទៀតសម្រាប់ឆ្នាំសារពើពន្ធ ២០២៤ ក្នុងផែនការផ្តល់ជំនួយដល់អ៊ុយក្រែន និងអ៊ីស្រាអែលដែលសុទ្ធសឹងតែជាប់ដៃធ្វើសង្គ្រាមដូចគ្នា ក៏ដូចជាទុកសម្រាប់តដៃក្នុងការប្រឈមមុខជាមួយប្រទេសចិន និងរុស្ស៊ីនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ រុស្ស៊ី នឹងយកជ័យលើសឹកសង្គ្រាមជាមួយ អ៊ុយក្រែន បើជំនួយរបស់ អាមេរិក នៅតែចេញពីហោប៉ៅមិនរួច
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


