ព័ត៌មានអន្ដរជាតិ
លោក ពូទីន គ្មានកូនចិត្តគំរាមប្រើគ្រាប់បែកនុយក្លេអ៊ែរ ដូចអស់លោកខាងលិចនោះទេ
លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន មិនដែលមានកូនចិត្តគំរាមប្រើគ្រាប់បែកនុយក្លេអ៊ែរម្ដងណាឡើយ មិនដូចអស់លោកខាងលិចនោះទេដែលតែងតែដើរហើរប្រើវោហារស័ព្ទបែបនេះ ។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov និងចុះផ្សាយដោយសារព័ត៌មាន TASS ។

នៅពេលអ្នកសារព័ត៌មានសួរថាតើស្ថានការណ៍ក្នុងពិភពលោកកំពុងដើរតម្រង់ទៅរកវិបត្តិមីស៊ីលគុយបាឆ្នាំ ១៩៦២ ដែរឬក៏អត់? លោករដ្ឋមន្ត្រីឆ្លើយតបថា “ប្រធានបទនេះបានលេចឡើងជាថ្មីម្ដងទៀត ជាពិសេសនៅក្នុងវេទិកាជជែកពិភាក្សាតុមូលនយោបាយផ្សេងៗ” ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំឆ្នាំស្ដីពីការត្រួតពិនិត្យឡើងវិញនូវសមិទ្ធិផលគោលនយោបាយការបរទេសសំខាន់ៗរបស់ទីក្រុងមូស្គូពេញមួយឆ្នាំ ២០២៣, លោក Lavrov បញ្ជាក់ថា “ខ្ញុំឃើញមានតួអង្គជាច្រើននៅទីនេះ ហើយប្រសិនបើអ្នកទទួលបន្ទុកគោលនយោបាយនៅបស្ចឹមប្រទេសទៀត ច្បាស់ណាស់ម្នាក់ៗអាចនិយាយដោយឯករាជ្យ ប៉ុន្តែចំពោះនៅរុស្ស៊ីវិញ ខ្ញុំគិតថាស្ថានភាពនឹងខុសគ្នា ព្រោះមិនមានការបង្គាប់បញ្ជា ឬការគំរាមបែបនេះនោះទេ” ។
លោករដ្ឋមន្ត្រីបន្ថែមថា ការនិយាយស្ដីពីសំណាក់អស់លោកទាំងនោះ គឺដោយសារតែមានការបង្គាប់បញ្ជាពីសហរដ្ឋអាមេរិក ហើយខ្ញុំធ្លាប់បានលើកឧទាហរណ៍ចំៗហើយថា រដ្ឋាភិបាលទីក្រុងឡុងដ៍កំពុងចាក់រុកឲ្យប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ទម្លាក់គ្រាប់បែកលើទីតាំងណាមួយឲ្យតែជាផ្នែកនៃទឹកដីរបស់សហព័ន្ធរុស្ស៊ី ។

ស្របពេលជាមួយគ្នានេះ លោក Lavrov ក៏បានចង្អុលទៅសេចក្តីថ្លែងការណ៍របស់អតីតមន្ត្រីយោធាជាន់ខ្ពស់អាមេរិកមួយចំនួន រួមទាំងលោក Ben Hodges អតីតមេបញ្ជាការកងទ័ពអាមេរិកនៅអឺរ៉ុបផងដែរ ។ យោងតាមលោករដ្ឋមន្ត្រី “អស់លោកអាមេរិកនិយាយថា យើងត្រូវតែបំផ្លាញគ្រប់លក្ខខណ្ឌទាំងអស់នូវជីវភាពរស់នៅក្នុងតំបន់គ្រីមៀ ដើម្បីកុំឲ្យមានវត្តមានកងនាវារុស្ស៊ីនៅទីនោះទៀត ហើយនេះជាអ្វីដែលពួកគេហារមាត់និយាយកាលពីពេលថ្មីៗនេះ” ។
ជាចុងក្រោយលោក Lavrov សង្កត់ធ្ងន់ថា វាជារឿងដែលត្រឹមត្រូវដើម្បីអង្អែលក្បាលមនុស្សទាំងនោះ ហើយខ្ញុំគ្រាន់តែចង់មើល និងចង់ដឹងថាតើអស់លោកជាមនុស្សល្ងីល្ងើដល់កម្រិតណា ។ អ្វីដែលពួកគេនិយាយសំដៅមកនោះគឺដាក់មុខព្រួញលើលោក ពូទីន ថាកំពុងតែគំរាមប្រើប្រាស់គ្រាប់បែកនុយក្លេអ៊ែរ បើទោះបីជាលោកប្រធានាធិបតីមិនហារមាត់ស្ដីបែបនេះក៏ដោយ ប៉ុន្តែផ្ទុយទៅវិញគឺជនជាតិអឺរ៉ុប ឬអាមេរិកខ្លួនឯងទេកំពុងដើរហើរប្រើវោហារសាស្ត្របែបនេះ” ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ លោក Biden បញ្ចេញផែនការមេចុងក្រោយ បើសភា អាមេរិក នៅតែតឹងដៃ ដកជំនួយឲ្យ អ៊ុយក្រែន មិនរួច
-
កីឡា១៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


