Connect with us

ព័ត៌មានអន្ដរជាតិ

ខ្មានកាំភ្លើងបាញ់សម្លាប់កម្មករ ប៉ាគីស្ថាន ៩ នាក់ជិតតំបន់ព្រំដែន អ៊ីរ៉ង់

បានផុស

នៅ

ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបានសម្លាប់កម្មករប៉ាគីស្ថានចំនួន ៩ នាក់នៅក្នុងតំបន់ព្រំដែនភាគអាគ្នេយ៍នៃប្រទេសអ៊ីរ៉ង់ ពោលត្រឹមតែជាងមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីអ៊ីរ៉ង់ និងប៉ាគីស្ថានបានធ្វើការវាយប្រហារយោធាលើទឹកដីរបស់គ្នាទៅវិញទៅមក ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNN នៅថ្ងៃទី២៩ ខែ​មករានេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទីភ្នាក់ងារសារព័ត៌មាន Mehr របស់ប្រទេសអ៊ីរ៉ង់បានឲ្យដឹងថា គ្មានក្រុម ឬបុគ្គលណាមួយចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារនៅក្នុងទីក្រុង Saravan នេះនោះទេ ។ ក្រសួងការបរទេសប៉ាគីស្ថាន និងអ៊ីរ៉ង់ បានថ្កោលទោសចំពោះការវាយប្រហារលើជនស្លូតត្រង់នេះជាខ្លាំង ខណៈការស៊ើបអង្កេតកំពុងត្រូវបានអនុវត្តដោយអាជ្ញាធរពាក់ព័ន្ធរបស់អ៊ីរ៉ង់ ដើម្បីរកឲ្យឃើញពីមូលហេតុពិតប្រាកដនៅពីក្រោយ និងអ្នកទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មដ៏សាហាវនេះ ។

កាលពីសប្តាហ៍មុន ប៉ាគីស្ថាន និងអ៊ីរ៉ង់បានធ្វើការវាយប្រហារលើពួកសកម្មប្រយុទ្ធនៅលើដីរបស់គ្នាទៅវិញទៅមក ដោយកាន់តែបង្កភាពតានតឹងរវាងភាគីទាំងពីរ ប៉ុន្តែការវាយប្រហារដ៏កំសាកដែលសម្លាប់កម្មករបែបនេះមិនអាចរារាំងប៉ាគីស្ថានពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនោះទេ ខណៈអ៊ីរ៉ង់ និងប៉ាគីស្ថានបានសន្យាមិនអនុញ្ញាតឲ្យសត្រូវធ្វើបាបទំនាក់ទំនងជាបងប្អូននៃប្រទេសទាំងពីរឡើយ ។

គួរបញ្ជាក់ថា ប្រទេសទាំងពីរដែលមានព្រំប្រទល់ជាប់គ្នាលាតសន្ធឹងប្រហែល ៩០០ គីឡូម៉ែត្រ បានប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធជាយូរមកហើយនៅក្នុងតំបន់ព្រំដែន Baloch ខណៈចាប់តាំងពីការវាយប្រហារនោះមក ភាគីទាំងពីរបានខិតខំប្រឹងប្រែងដើម្បីបន្ថយភាពតានតឹងតាមរយៈរដ្ឋមន្ត្រីការបរទេសមកពីប្រទេសនីមួយៗក្នុងការស្ដារទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែប្រសើរឡើងវិញ ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម