ព័ត៌មានអន្ដរជាតិ
បើអនាគតអស់ប្រេងនាំចេញ តើសេដ្ឋកិច្ចអារ៉ាប៊ីសាអូឌីត ពឹងលើអ្វី?
ប្រិយមិត្តប្រាកដជាស្គាល់ខ្លះរួចមកហើយថា អារ៉ាប៊ីសាអូឌីត ជាប្រទេសនាំប្រេងចេញច្រើនជាងគេលើពិភពលោក ខណៈទឹកដីវាលខ្សាច់មួយនេះបានធ្វើឲ្យអារ៉ាប៊ីសាអូឌីតក្លាយជាប្រទេសមហាសេដ្ឋីដោយសារតែប្រេងនេះឯង ។ ទិន្នន័យពីសារព័ត៌មានស្រាវជ្រាវសេដ្ឋកិច្ចហិរញ្ញវត្ថុអារ៉ាប់ Insight បានបង្ហាញថា មួយផ្នែកនៃផលិតកម្មប្រេង គឺរាប់ជាចំណូលប្រទេសអារ៉ាប៊ីសាអូឌីតប្រមាណ ៨៧ ភាគរយ និង ៩០ ភាគរយជាលុយចំណេញពីការនាំចេញ សរុបស្មើនឹង ៤២ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ។

យ៉ាងណាមិញ ធនធានធម្មជាតិប្រេងហ្វ៊ូស៊ីលឥន្ធនៈជាធនធានមិនកើតឡើងវិញឡើយ ហើយប្រាកដណាស់ថា ទៅថ្ងៃខាងមុខនឹងបាត់បង់ទៅ ដូច្នេះគេច្រើនចោទសំណួរទៅកាន់ អារ៉ាប៊ីសាអូឌីតថា តើប្រទេសនេះនឹងពឹងផ្អែកលើអ្វី ប្រសិនបើអនាគតគ្មានប្រេងនាំចេញនោះ?
តាមរយៈសារព័ត៌មាន Insight បានបង្ហាញថា ទស្សនៈឆ្នាំ ២០៣០ របស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានប្រុងជើងការតាំងតែពីឆ្នាំ ២០១៦ មកម្ល៉េះ ពោលគឺអារ៉ាប៊ីសាអូឌីត បានត្រៀមខ្លួនប្រុងប្រៀបរួចជាស្រេចដើម្បីឆ្លើយតបទៅនឹងបញ្ហាអនាគត ។ ទស្សនៈ ២០៣០ នេះ គឺពង្រីកសេដ្ឋកិច្ចរបស់ខ្លួនចេញឲ្យឆ្ងាយពីការរំពឹងតែទៅលើប្រេងសម្រាប់នាំចេញ ក្នុងនោះព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានអនុវត្តកំណែទម្រង់ច្រើនទៅលើសេដ្ឋកិច្ច និងសង្គមដោយវិនិយោគលើថាមពលស្អាតពន្លឺព្រះអាទិត្យ ។

រាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត បានវិនិយោគខ្លាំងទៅលើថាមពលកកើតឡើងវិញ ជាពិសេសគឺថាមពលពន្លឺព្រះអាទិត្យ ដោយសារទឹកដីអារ៉ាប់នៃតំបន់មជ្ឈឹមបូព៌ាមួយនេះ ទទួលបានពន្លឺព្រះអាទិត្យក្តៅស្ទើររាល់ថ្ងៃ ខែ ឆ្នាំ ដែលនេះធ្វើឲ្យអារ៉ាប៊ីសាអូឌីត មិនត្រឹមតែអាចផ្គត់ផ្គង់ថាមពលក្នុងប្រទេសបានគ្រប់គ្រាន់ប៉ុណ្ណោះទេ ថែមទាំងមានសមត្ថភាពចែកចាយចំណែកសល់លក់ទៅកាន់ប្រទេសនានាជុំវិញពិភពលោក ហើយអាចនឹងជាប់ឈ្មោះជាអ្នកផ្គត់ផ្គង់ថាមពលលើពិភពលោកម្តងទៀតក៏ថាបាន ។
ក្រៅពីការវិនិយោគថាមពលស្អាត អារ៉ាប៊ីសាអូឌីតក៏ផ្តោតលើសេដ្ឋកិច្ចចម្រុះជាច្រើនទៀតផងដែរតាមរយៈទេសចរណ៍ ការប្រើទុនថវិការដ្ឋ (PIF), វិនិយោគលើវិស័យច្រើនមុខទៀតដែលអាចទាញចំណូលចូលបាន ព្រមទាំងគម្រោងធំៗដូចជា នៅលើកោះក្នុងសមុទ្រក្រហម គម្រោងទីក្រុង NEOM ដែលជាទីក្រុងចម្រុះចីរភាព បច្ចេកវិទ្យា និងការបង្កើតថ្មីៗ ៕
ដោយ៖ មាន រតនា
-
កីឡា៧ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


